ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​បារ៉ាក់​ អូបាម៉ា៖​ ពលរដ្ឋរស់នៅរដ្ឋ ​Alaska ​រង​ឥទ្ធិពល​ពីការ​ប្រែប្រួល​អាកាស​ធាតុ


ផ្សែង​ផុល​ចេញ​ពី​ល្អាង Bogus Creek Fire នៅ​តំបន់​អភិរក្ស Yukon Delta National Wildlife Refuge នៅ​រដ្ឋ​ Alaska។ លោក​បារ៉ាក់​ អូបាម៉ា៖​ ពលរដ្ឋរស់នៅរដ្ឋ ​Alaska ​រង​ឥទ្ធិពល​ពីការ​ប្រែប្រួល​អាកាស​ធាតុ។
ផ្សែង​ផុល​ចេញ​ពី​ល្អាង Bogus Creek Fire នៅ​តំបន់​អភិរក្ស Yukon Delta National Wildlife Refuge នៅ​រដ្ឋ​ Alaska។ លោក​បារ៉ាក់​ អូបាម៉ា៖​ ពលរដ្ឋរស់នៅរដ្ឋ ​Alaska ​រង​ឥទ្ធិពល​ពីការ​ប្រែប្រួល​អាកាស​ធាតុ។

លោក​បារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតី​ស.រ.អា.និយាយថា​ ពលរដ្ឋ​រស់​នៅរដ្ឋ Alaska ដែល​នៅ​ភាគ​ពាយព្យ​ស.រ.អា​ជាប់​តំបន់​ប៉ូល ​Arctic ​បាន​ដឹង​ថា ពួក​គេរង​ឥទ្ធិពល​ពីការ​ប្រែប្រួល​អាកាសធាតុ។ ​លោក​ប្រធានាធិបតី​ថ្លែងដូច្នេះ​នៅពេល​លោក​ត្រៀម​ខ្លួន​ធ្វើទស្សន​កិច្ច​រយៈពេល​បីថ្ងៃទៅ​រដ្ឋនេះ ​ដោយ​ចាប់ពីថ្ងៃច័ន្ទ។

លោក​ប្រធានាធិបតី​អូបាម៉ា​ថ្លែងនៅ​ក្នុង​សុន្ទរកថា​ប្រចាំសប្តាហ៍​របស់​លោក​នៅ​ថ្ងៃសៅរ៍​នេះ​ថា​ ពលរដ្ឋ​នៅ​រដ្ឋ ​Alaska ​បាន​ជួប​ព្យុះ​ធំ​ជាង​ពីមុន​ ហើយ​ទឹកកកក្នុង​សមុទ្រ​រលាយ​ និង​មាន​ភ្លើងឆេះ​ព្រៃ​ញឹកញាប់​ ហើយទ្រង់ទ្រាយធំ។ ​ហើយការ​ប្រែប្រួល​អាកាសធាតុ​បាន​បំផ្លាញ​ផ្ទាំង​ទឹកកក​ ហើយ​ឆ្នេរ​សមុទ្រ​ក្នុង​ពិភពលោក​ត្រូវបាន​បំផ្លាញ។​

លោក​ប្រធានាធិបតី​ថ្លែងថា ​ប្រសិន​បើ​ស.រ.អា​មិនចាត់​វិធានការ​ទប់ទល់​នឹងការ​ប្រែប្រួល​អាកាស​ធាតុទេ នោះ​សីតុណ្ហភាព​នៅតំបន់​ Alaska នឹង​ឡើង​កំដៅ​រវាង​ពី៦ ទៅ​១២អង្សាសេ​នៅ​ចុង​សតវត្សរ៍​នេះ ហើយ​វា​នឹង​ប៉ះពាល់​ឧស្សាហកម្ម​ជាច្រើន៕ ​

XS
SM
MD
LG