ក្រុមតំណាងមកពីប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមកិច្ចចរចានៅថ្ងៃច័ន្ទនេះក្នុងបំណងធ្វើឲ្យជួបជុំឡើងវិញចំពោះក្រុមគ្រួសារណាដែលបានបែកបាក់គ្នាអស់រយៈពេល៦០ឆ្នាំ ដោយសារសង្គ្រាមកូរ៉េ។
ក្រុមមន្ត្រីកាកបាទក្រហមមកពីទីក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាងបានអង្គុយពិភាក្សាគ្នានៅឯភូមិឈប់បាញ់គ្នាមួយក្នុងតំបន់ Panmunjom ដើម្បីដោះស្រាយថាទីណានិងពេលណាដែលត្រូវរៀបចំឲ្យមានការជួបជុំគ្រួសារនៅជុំចុងក្រោយនេះ ដែលគេដឹងថាការជួបជុំគ្នាមុននោះបានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៤។
មានការរំពឹងទុកជាមុនថាការជួបជុំគ្នាខាងមុខនឹងកើតឡើងនៅក្នុងខែតុលា នៅឯតំបន់រមណីយដ្ឋាន Mount Kumgang ដែលមានទេសភាពត្រកាល នៃប្រទេសកូរ៉េខាងជើង ដែលនោះជាទីតាំងនៃការធ្វើពិធីជួបជុំគ្នា កាលពីឆ្នាំ២០១៤។
ក្រុមគ្រួសារកូរ៉េទាំងពីរបានបែកបាក់គ្នាក្នុងឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដោយសារ ការបែកបាក់រវាងឧបទ្វីបកូរ៉េខាងជើងជាប្រទេសកុម្មុយនិស្ត និងកូរ៉េខាងត្បូងជា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ៕