អ្នកនាំពាក្យក្រសួងបង្រួមប្រង្រួមជាតិកូរ៉េខាងត្បូងលោកPark Soo-jin បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េខាងត្បូងពីរនាក់ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចាត់ទុកថា បានចូលទៅកាន់ប្រទេសកូរ៉េខាងជើងដោយខុសច្បាប់តាមព្រំដែនប្រទេសចិនកាលពីថ្ងៃទី១១ខែឧសភា។
លោក Park បាននិយាយថា នៅម៉ោង១០:១៥នាទីព្រឹក រដ្ឋាភិបាលបានទទួល ពលរដ្ឋកូរ៉េខាងត្បូងពីរនាក់ ដែលចូលទៅកូរ៉េខាងជើងតាមច្រក Panmunjom នោះ។ ច្រក Panmunjom ស្ថិតនៅក្នុងភូមិនៃតំបន់ហាមប្រាមដាក់កងទ័ពនៅ ព្រំដែនប្រទេសទាំងពីរ។
ក្រសួងបង្រួមប្រង្រួមជាតិកូរ៉េខាងត្បូងមិនប្រាប់ព័ត៌មានលម្អិតពីបំណងនៅពី ក្រោយការដោះលែងអ្នកទោស ឬក៏ប្រាប់អត្តសញ្ញាណអ្នកទាំងពីរនោះទេ តែ និយាយថា រដ្ឋាភិបាលនឹងស៊ើបអង្កេតលម្អិតចំពោះការចូលទៅកាន់ប្រទេសកូរ៉េ ខាងជើងខុសច្បាប់នោះ។ ហើយមានការទស្សន៍ទាយថាអ្នកទាំងពីរជាបេសកជនគ្រីស្ទបរស័ទ្ទ៕