ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​នៅ​ឧបទ្វីប​​កូរ៉េ​បានធូរស្រាល


ទាហាន​កូរ៉េខាងត្បូង​ជិះ​ក្នុង​ឡានធំ​មួយ​នៅ​ខេត្ត Paju ប្រទេស​កូរ៉េខាងត្បូង។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​​បាន​ធូរស្រាល។
ទាហាន​កូរ៉េខាងត្បូង​ជិះ​ក្នុង​ឡានធំ​មួយ​នៅ​ខេត្ត Paju ប្រទេស​កូរ៉េខាងត្បូង។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​​បាន​ធូរស្រាល។

ប្រទេស​កូរ៉េខាងត្បូង​និយាយ​នៅថ្ងៃពុធ​នេះថា​ ប្រទេស​កូរ៉េខាងជើង​បានបន្ថយ​ការ​ត្រៀម​ខ្លួន​ខាង​យោធា ​បន្ទាប់​ពី​ភាគី​ទាំងពីរ​បាន​ធ្វើការព្រម​ព្រៀង​គ្នា​កាត់​បន្ថយ​ភាពតាន​តឹង​នៅ​ឧបទ្វីបកូរ៉េ។​ មន្ត្រីនានា​បញ្ជាក់ថា កូរ៉េខាង​ជើង​បាន​បន្ធូរបន្ថយ​ស្ថានភាព​ដែល​កូរ៉េខាង​ជើង​ខ្លួនឯង​ហៅថា​ ការ​ត្រៀមធ្វើ​សង្គ្រាម។

ការ​បន្ធូរបន្ថយ​នេះធ្វើឡើង​ បន្ទាប់​ពីមាន​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ​ហើយ​កូរ៉េខាង​ត្បូង​បាន​ឆ្លើយ​តប​ដោយ​បន្ថយ​ការ​ត្រៀម​ប្រយុទ្ធ​ការពារខ្លួន​ផង​ដែរ។​ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ កូរ៉េខាង​ជើង​បានបង្ហាញ​ការសោកស្តាយ​អំពី​ការផ្ទុះមីន ដែលបាន​ធ្វើឲ្យ​ទាហាន​កូរ៉េខាងត្បូង​ពីរ​នាក់​រង​របួស។​

ជាការ​ឆ្លើយតប​ កូរ៉េខាងត្បូង​បាន​បញ្ឈប់​ការ​ផ្សាយ​ឃោសនាការ​តាម​មេក្រូ​ចូលទៅ​កូរ៉េខាង​ជើង។​ ភាគី​ទាំងពីរ​និយាយ​ថា ​ពួកគេ​នឹង​បន្ត​កម្មវិធី​ជួប​ជុំគ្រួសារ​កូរ៉េឡើង​វិញ​នៅ​ខែ​កញ្ញា។ គ្រួសារ​កូរ៉េបែក​បាក់​គ្នា​ដោយសារ​ជម្លោះ​នៅ​សង្គ្រាម​ត្រជាក់។

ភាគីទាំង​ពីរក៏បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ពិភាក្សា​ក្នុង​ពេលឆាប់ៗ​ នៅក្នុង​ក្រុង​សេអ៊ូល​ ឬ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រសើរ​ឡើង​វិញ។​ កូរ៉េខាង​ត្បូង​បានផ្តល់​សញ្ញា​ថា​ កិច្ចពិភាក្សា​បែប​នេះ​អាចបញ្ជូល​ការ​ដក​ទណ្ឌកម្ម​ ដែល​បានធ្វើឡើង​តាំង​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១០​ បន្ទាប់​ពី​កូរ៉េខាង​ជើង​បានធ្វើ​ឲ្យ​កប៉ាល់​កូរ៉េខាង​ត្បូង​លិច៕

XS
SM
MD
LG