ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ដើរចេញ​ពី​ការ​ចរចា​នុយក្លែអ៊ែរ ក៏ប៉ុន្តែប្រហែល​មិនមែន​ជាការ​ល្អទេ


រូបឯកសារ៖ ប្រេសិតកូរ៉េខាងជើងមកដល់ព្រលានយន្តហោះ Arlanda នៅក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាល​ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រេសិតកូរ៉េខាងជើងមកដល់ព្រលានយន្តហោះ Arlanda នៅក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាល​ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

អ្វី​ដែល​ថ្មី​នៅក្នុង​ការធ្វើ​ឲ្យ​ស្មើគ្នា​នេះ គឺ​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ​ដែល​បាន​ដើរ​ចេញ​ពី​ការចរចា​ចំនួន​២លើក​ជាមួយ​កូរ៉េខាង​ជើង។ លើកទី១ ទើបតែ​ធ្វើ​ឡើង​​ប៉ុន្មាន​ថ្ងៃ​មុនពេល​ជំនួប​កំពូល​មុន​ដំបូង​របស់​លោក​ជាមួយ​គីម ​ជុងអ៊ុន។

ការចរចា​នុយក្លែអ៊ែ​រវាង​សហរដ្ឋ​អាមេរិក​និងប្រទេស​កូរ៉េខាង​ជើងបាន​បរា​ជ័យ​ម្តង​ទៀត ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងបាន​ដើរចេញ​ប្រកប​ដោយ​ការ​ខឹងសម្បារ ​ដោយ​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ​ក៏ប៉ុន្តែការណ៍​នេះ​មិន​មែន​មាន​ន័យថា ឈប់​លែងមាន​ការ​ចរចា​នោះ​ទៀត​ទេ។

​ទាំង​កូរ៉េ​ខាង​ជើង ​និង​សហរដ្ឋអាមេរិកបាន​ដើ​រចេញ​ពី​ការ​ចរចា​នោះ​ម្តង​ហើយ​ម្តងទៀត​កាល​ពី​ឆ្នាំមុន​ក្នុង​អំឡុង​នៃ​ការ​ចរចា​មួយ​ឆ្នាំ​កន្លះ​កន្លង​មក​នេះ ​ហើយ​ក្រោយ​មកបាន​វិលត្រឡប់​ទៅកាន់​ការចរចា​វិញ។​

នៅពី​ខាង​ក្រៅ ​ការចរចា​នេះដូចជា​មិន​ល្អនៅពេល​ដែល​កូរ៉េខាង​ជើង​ដើរ​ចេញពី​ការចរចា​នុយក្លែអ៊ែ​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ប៉ុន្មាន​ខែ​នេះ។

ក៏ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​ថ្មី​ទេ។ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ ពួក​អ្នក​ចរចា​កូរ៉េខាង​ជើង ​បាន​ព្យាយាមឲ្យមានប្រៀបដោយ​ការ​ដើរចេញ​ពីការ​ចរចា​នេះ។

អ្វី​ដែល​ថ្មី​នៅក្នុង​ការធ្វើ​ឲ្យ​ស្មើគ្នា​នេះ គឺ​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ​ដែល​បាន​ដើរ​ចេញ​ពី​ការចរចា​ចំនួន​២លើក​ជាមួយ​កូរ៉េខាង​ជើង។ លើកទី១ ទើបតែ​ធ្វើ​ឡើងប៉ុន្មាន​ថ្ងៃ​មុនពេល​ជំនួប​កំពូល​មុន​ដំបូង​របស់​លោក​ជាមួយ​គីម ​ជុងអ៊ុន។

លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ បាន​ថ្លែង​ថា៖ «ខ្ញុំបាន​សម្រេច​បញ្ចប់​ជំនួប​កំពូល​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បូរី​កាល​ពី​ថ្ងៃ​ទី១២ ​ខែ​មិថុនា»។

បីបួន​សប្តាហ៍​ក្រោយមក ​លោក​ប្រធានា​ធិបតី​ត្រាំបាន​ជួប​ជាមួយ​គីម ​ជុង​អ៊ុន។ ក៏ប៉ុន្តែនៅឯជំនួប​កំពូលលើក​ទី២​របស់​មេដឹកនាំ​ទាំង ២​ក្នុង​ទីក្រុង​ហាណូយ លោក​ប្រធានាធិបតី​ត្រាំ​បាន​ដើរចេញមុន​ គីម ​ជុង​អ៊ុន ដែល​បាន​ធ្វើ​ដំណើរ​តាម​រទេះភ្លើង​អស់​រយៈ​ពេល​ជិត​៣ថ្ងៃ។ វាគឺ​ជា​ការអាម៉ាស​មួយ​ដែល​អ្នក​វិភាគ​លោក Bong Young-shik និយាយ​ថា កូរ៉េ​ខាង​ជើង អាច​បាន​គិតទុក​ជាមុន​ពីការ​លុប​ចោល​នៃ​ការ​ចរចានៅពេល​ថ្មី​ៗ​នេះ។

លោក Bong Young-shik និយាយ​ថា៖ «កូរ៉េ​ខាង​ជើង មិន​ចង់​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ប្រធានាធិបតី​ដូណាល់ ​ត្រាំ។ មាន​ន័យថា ​យើង ​នឹងមានអានុភាព​ជាង។យើង ត្រូវ​បាន​ទះកំភ្លៀង​ចំមុខ​នៅ​ក្នុង​ទីក្រុងហា​ណូយ ​ដូច្នេះ ​ដើម្បី​ការពារ​មុខ​របស់​មេដឹកនាំ​កំពូល ឯកអគ្គរដ្ឋ​ទូត Kim Myong Gil ប្រាកដ​ជា​ត្រូវ​ប្រុងប្រៀប​ទះ​កំភ្លៀង​អាមេរិកាំង​ចំ​កណ្តាល​មុខ​ជា​ការសងសឹក​វិញ»។

ថ្វីបើ​មាន​គោលជំហរ​នេះ​ក៏ដោយ ភាគី​ទាំង២អាច​មាន​ហេតុផល​ដើម្បី​បន្ត​ការ​ចរចា។ លោក Ramon Pacheco Pardo ជា​អ្នក​ជំនាញ​ខាង​ប្រទេស​កូរ៉េ​នៅឯ​សា​កល​វិទ្យា ល័យ King’s College London និយាយ​ថា នេះ​ជាផ្នែក​មួយ ​ពីព្រោះ​តែ​បញ្ហា​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​នៅ​ក្នុង​ប្រទេស។​

លោក Ramon Pacheco Pardo ​បាន​ថ្លែង​ថា៖ «​ចំពោះប្រធានា​ធិបតី​ត្រាំ ​ការណ៍​នេះ​ ​នឹង​ក្លាយជា​ជ័យ​ជម្នះ​ខាង​នយោបាយ​មួយ​ដើម្បីបង្ហាញពីការ​ដោះស្រាយ​ជាមួយ​កូរ៉េខាង​ជើង។ហើយ ខ្ញុំ គិតថា ដោយ​ហេតុនេះ​ហើយ បាន​ជាគីម ជុង​អ៊ុន ព្យាយាម​ប្រកាន់​ជំហរ​តឹង​រ៉ឹង។ហើយ បើ​យើង​ឃើញ​ដំណើរ​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​មាន​ការ​ជឿន​លឿន។ខ្ញុំ គិត​ថា កូរ៉េ​ខាង​ជើង ​នឹងព្យាយាម​ឲ្យ​បាន​ទទួល​សម្បទានកាន់តែ​ខ្លាំង​ឡើង»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​ថា លោក ​ចង់​ឲ្យ​មានជំនួប​ទី៤​ជាមួយ​គីម ជុង អ៊ុន។ក៏ប៉ុន្តែ ​ត្រង់​ចំណុច​នេះ ​មនុស្ស​ខ្លះ​ភ័យខ្លាច​ថា គោលបំណង​របស់​ប្រ​ធា​នា​ធិបតី​ ត្រាំ​ដើម្បី​ជួប​ជាមួយ​គីម ជុងអ៊ុន​កំពុង​ដាក់​ខ្នោះ​ដៃ​ពួក​អ្នក​ចរចា​របស់​លោក​ផ្ទាល់។លោកRamon Pacheco Pardo ថ្លែងទៀត​ថា៖ «ខ្ញុំ ​គិត​ថា បញ្ហា​នេះ​គឺ​ថា កូរ៉េ​ខាង​ជើង ​ចង់​ធ្វើ​ការទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​ប្រធា​នា​ធិបតី​ដូណាល់ ​ត្រាំ។កូរ៉េ​ខាង​ជើង ​មិន​ចង់​ទាក់ទង​នឹង​ការងារ​ទេ។នេះ​ជា​ការពិត​ណាស់»។

សម្រាប់​នៅពេល​ឥឡូវនេះ ​កូរ៉េខាង​ជើងនិយាយ​ថា ជំហាន​បន្ទាប់​គឺអាស្រ័យ​លើ​លោក​ប្រធានា​ធិបតី​ត្រាំ។ នៅពេល​ដែល​គណៈប្រតិភូ​កូរ៉េ​ខាង​ជើងបាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វិញ បេសកកជន​កំពូល​របស់​ខ្លួនបានព្រមាន «ពីចំណាត់ការ​ដ៏​គួរ​ឲ្យ​រន្ធត់» ប្រសិន​បើសហរដ្ឋ​អាមេរិក មិន​ទទួល​យក​កិច្ចព្រមព្រៀង​នោះ​ទេ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG