ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​KCNA៖ កូរ៉េខាង​ជើង​បំផ្លាញ​ទីកន្លែង​នុយក្លេអ៊ែរ​មុន​សន្និសីទ​កំពូល​ជាមួយ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ការ​ធ្វើ​តេស្ត​សាក​ល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅទីតាំង Punggye-ri។
រូបឯកសារ៖ ការ​ធ្វើ​តេស្ត​សាក​ល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅទីតាំង Punggye-ri។

​កូរ៉េខាង​ជើង​នឹង​បំផ្លាញ​ទីកន្លែង​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ចុង​ខែ​នេះ ​មុន​សន្និសីទ​កំពូល​ជាមួយ​សហរដ្ឋ​អាមេរិក។ កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ថា ​ខ្លួន​សន្យា​បំផ្ទុះ​រូង​ក្រោម​ដី​របស់​ខ្លួន​នៅ​ពី​មុខ​បណ្តាញ​ព័ត៌មាន​បរទេស​ដែល​ខ្លួនអញ្ជើញ​ឲ្យ​ចូល​រួម។

ការ​បង្ហាញ​រូង​ក្រោម​ដី Punggye – ri ក្នុង​តំបន់​ភាគឦសាន​នឹង​ក្លាយ​ជា​ជំហាន​មួយ​ទៀត​នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​ទាក់​ទាញការ​គាំទ្រ​របស់មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន ដោយ​មាន​ពិធី​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើងរវាង​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី២៥ ​ខែ​ឧសភា​នេះ។

ការ​ចរចា​ដែល​បាន​សម្រប​សម្រួល​ដោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូលបាន​ឃើញ​ទំ​នាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​ដែល​ប្រមាថ​មើល​ងាយនិង​គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ឆ្នាំ​ទៅ ​ក្លាយជា​សន្និសីទ​កំពូល​រវាង​មេដឹក​នាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ និង​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បូរី​នៅ​ថ្ងៃ​ទី១២ ​ខែ​មិថុនា។

ក៏​ប៉ុន្តែ ​ការ​មន្ទិល​សង្ស័យ​ជា​ច្រើន​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន ទាន់​បាន​ធ្វើ​ការ​តាំង​ចិត្ត​ជា​សាធារណៈ​ណាមួយ​ដើម្បី​បោះ​បង់​ចោល​ឃ្លាំង​អាវុធ​របស់​ខ្លួន​ដែល​រួមទាំង​កាំជ្រួច​មីស៊ីល​ដែល​មាន​លទ្ធភាព​បាញ់​ដល់​ដីគោក​សហ រដ្ឋ​អាមេរិក។

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ស្វះស្វែងរក​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​របស់​កូរ៉េខាង​ជើង ​ហើយ​បាន​សង្កត់​ថា ​ការ​ផ្ទៀង​ផ្ទាត់​បាន​នឹង​ក្លាយ​ជា​គន្លឹះ​ដ៏​សំខាន់៕

XS
SM
MD
LG