ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើងថា​ សង្គ្រាម​ត្រជាក់​ថ្មី​មួយ​នឹង​អាចកើតឡើង​នៅក្នុង​តំបន់


រូបឯកសារ៖ ផ្ទាំងអេក្រង់បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។
រូបឯកសារ៖ ផ្ទាំងអេក្រង់បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អនុប្រធាន​ទីប្រឹក្សា​សន្តិសុខជាតិ​កូរ៉េខាងត្បូង​លោក Kim Hyun-Chong​ បាន​ថ្លែង​ថា​ លោកសង្ឃឹម​ថា​ការចរចា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​ដំណើរការ​បាន​ល្អ​ បើទោះបី​ជា​មាន​ការមិនពេញចិត្ត​ពី​សំណាក់កូរ៉េ​ខាងជើង​ទៅ​លើ​ការធ្វើ​សមយុទ្ធយោធា​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ។ 

អ្នកនាំពាក្យ​កូរ៉េខាងជើង​ម្នាក់​បាន​និយាយ​នៅថ្ងៃព្រហហស្បតិ៍​នេះ​ថា ​ការបាញ់​សាកល្បង​កាំជ្រួចម៉ីស៊ីល​រយៈចម្ងាយ​មធ្យម​របស់​សហរដ្ឋអាមេរិក​ និង​គម្រោង​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ និង​បរិក្ខាយោធា​នៅ​ជុំវិញ​ឧបទ្វីបកូរ៉េ​នាពេលថ្មីៗ​នេះ​នឹងបង្កឲ្យ​មាន​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​នៅក្នុង​តំបន់។

អ្នក​នាំ​ពាក្យ​រូបនោះ​បាន​អាន​សេចក្តីថ្លែងការ​ណ៍មួយ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ដែល​មាន​ខ្លឹមសារ​ថា​ «កូរ៉េខាង​ជើង​នៅ​រក្សាជំហរ​របស់ខ្លួន​មិនប្រែប្រួល​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់ តាម​រយៈ​ការសន្ទនារ​ និង​ការចរចា​ ប៉ុន្តែ​ការសន្ទនារ​ដែល​ភ្ជាប់​ជាមួយ​នូវ​ការគំរាមកំហែង​យោធា​ យើង​គ្មាន​ចំណាប់​អារម្មណ៍​ទេ»។

ការប្រកាស​អំពី​ជំហរ​របស់​កូរ៉េខាងជើង​ដូច្នេះ​ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ប្រេសិត​អាមេរិក​ទទួល​បន្ទុកកិច្ចការ​កូរ៉េខាងជើង​លោក Stephen Biegun បាន​ប្រកាស​ថារដ្ឋ​បាល​លោក Trump ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ដើម្បី​បន្តការចរចា​កម្រិត​ការងារ​ស្តី​ពី​បញ្ហានុយក្លេអ៊ែរ​ បន្ទាប់​ពី​ជំនួបកំពូល​លើកទីពីរ​រវាង​លោកប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។

អនុប្រធាន​ទីប្រឹក្សា​សន្តិសុខជាតិ​កូរ៉េខាងត្បូង​លោក Kim Hyun-Chong​ បាន​ថ្លែង​ថា​ លោកសង្ឃឹម​ថា​ការចរចា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​ដំណើរការ​បាន​ល្អ​ បើទោះបី​ជា​មាន​ការមិនពេញចិត្ត​ពី​សំណាក់កូរ៉េ​ខាងជើង​ទៅ​លើ​ការធ្វើ​សមយុទ្ធយោធា​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ។

ទោះបីជា​លោក Trump និង​លោក Kim ធ្លាប់​បាន​ជួប​ចរចាគ្នា​ចំនួន​ពីរដង​ និង​ការជួប​ទល់​មុខ​គ្នា​រយៈពេល​ខ្លី​មួយ​រួច​មក​ហើយ​យ៉ាងណា​ក៏ដោយ​ ក៏​រហូត​មក​ទល់នឹង​ពេល​នេះ​ មិនទាន់​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​កាត់បន្ថយ​មហច្ឆិតា​នុយក្លេអ៊ែរ​នៅឡើយ​ទេ៕

XS
SM
MD
LG