ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តីការបរទេសអាមេរិកខ្វល់ខ្វាយ​អំពី​ការ​បាញ់ពិសោធន៍​កាំ​ជ្រួច​មីស៊ីលកូរ៉េខាង​ជើង


U.S. Secretary of State Mike Pompeo speaks during a news conference at the U.S. Embassy in Kabul, Afghanistan, June 25, 2019.
U.S. Secretary of State Mike Pompeo speaks during a news conference at the U.S. Embassy in Kabul, Afghanistan, June 25, 2019.

អ្នកការទូតកំពូល​ស.រ.អារូប​នេះ​បាន​មានប្រសាសន៍​ប្រាប់បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​​ CBS ថា​ «ខ្ញុំ​មិន​ចង់ឱ្យ​កូរ៉េខាងជើង​​បង្ហោះ​កាំ​ជ្រួចមីស៊ីលទាំង​នេះទេ»។

​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Mike Pompeo បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​ខ្វល់ខ្វាយ​អំពីការ​បាញ់ពិសោធន៍​កាំជ្រួច​មីស៊ីល​មានវង់ប្រតិបត្តិការ​ខ្លី​ដោយ​ប្រទេស​កូរ៉េខាងជើង​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ ដែល​ជា​ការ​និយាយ​ផ្ទុយ​ពី​លោកប្រធានាធិបតី Donald Trump ដែល​មិន​ផ្តល់​សារៈសំខាន់​ដល់ការណ៍​នេះ​ទេ។

អ្នកការទូតកំពូល​ស.រ.អារូប​នេះ​បាន​មានប្រសាសន៍​ប្រាប់បណ្តាញ​ទូរទស្សន៍​អាមេរិកាំង CBS ថា​ «ខ្ញុំ​មិន​ចង់ឱ្យ​កូរ៉េខាងជើងបង្ហោះ​កាំ​ជ្រួចមីស៊ីលទាំង​នេះទេ»។

ប្រទេស​កូរ៉េខាងជើង​បានបាញ់​បង្ហោះ​ពិសោធន៍​កាំ​ជ្រួចមីស៊ីលផ្លោង​មានវង់ប្រតិបត្តិការ​ខ្លី ​៦គ្រឿង​ចាប់តាំង​ពី​ចុង​ខែ​មុន ​ហើយ​មេដឹកនាំកូរ៉េខាងជើង​បាននិយាយ​ថា ការ​បាញ់បង្ហោះកាំជ្រួចមីស៊ីលទាំង​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​ស.រ.អា និង​ប្រទេសកូរ៉េខាង​ត្បូង ​ដែល​កូរ៉េខាងជើង​ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​មួយ​ដល់​ការរស់នៅឋិតថេរ​របស់​ផង​ខ្លួន។

កាំជ្រួច​មីស៊ីលចុង​ក្រោយ​ពីរ​គ្រឿង ​ដែល​បានត្រូវ​បាញ់​បង្ហោះ​កាលពីថ្ងៃ​សុក្រមុន​ហោះ​បាន​ចម្ងាយ ២៣០គ.ម. ហើយ​បានធ្លាក់​ទៅ​ក្នុង​ដែន​សមុទ្រទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​កូរ៉េខាងជើង ក៏​ប៉ុន្តែ​បានត្រូវបាញ់តម្រង់ទៅ​កាន់ទីផ្សេង​គ្នា​ដែល​អាចបាញ់​ដល់ប្រទេស​កូរ៉េខាង​ត្បូង​ ទាហានអាមេរិកាំង ​និង​ជន​ស៊ីវិល​ដែលរស់​នៅ​ទី​នោះ​ផងដែរ។

លោក Kim Jong Un បាន​និយាយថា ​កិច្ចចរចា​ជា​មួយ​ស.រ.អា​អំពីការ​ធ្វើកុំឱ្យ​កូរ៉េខាង​ជើង​មានអាវុធ​នុយក្លេអ៊ែរអាចធ្វើ​ជា​ថ្មី​បាននៅ​ពេល​ណា​សមយុទ្ធយោធា​រវាង​ប្រទេសអាមេរិក​និងប្រទេស​កូរ៉េខាង​ត្បូង​ចប់នៅពេល​បន្ទាប់មកទៀត​ក្នុង​ខែ​នេះ ក៏​ប៉ុន្តែ​លោក​បានជំទាស់​នឹងកិច្ច​ចរចា​ថ្មីៗជាមួយ​កូរ៉េខាង​ត្បូង។​

លោក​ Trump បានសម្តែង​ការ​អាក់អន់​ចិត្ត​ដែរ​ ក៏​ប៉ុន្តែមិនមែន​អំពី​ការ​បាញ់​បង្ហោះ​ពិសោធន៍កាំជ្រួចមីស៊ីលដោយ​កូរ៉េខាង​ជើងទេ ក៏​ប៉ុន្តែ​អំពីសោហ៊ុយ​នៃការ​ធ្វើសមយុទ្ធយោធា​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

នៅពេល​ត្រូវសួរ​អំពី​ការ​បាញ់ពិសោធន៍កាំ​ជ្រួច​មីស៊ីលដោយ​កូរ៉េខាងជើង​ Trump បាននិយាយ​ប្រាប់ក្រុម​អ្នកកាសែត​ថា​ «ខ្ញុំគ្មានបញ្ហា​ទេ។ ទាំង​នេះ​ជា​កាំ​ជ្រួច​មីស៊ីល មានវង់ប្រតិបត្តិការ​ខ្លី»៕

XS
SM
MD
LG