ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្វីៗត្រូវ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​បន្ត​ការចរចា​ លើកលែង​តែ​កូរ៉េខាងជើង


រដ្ឋមន្រ្តីផ្នែករួបរួមជាតិកូរ៉េខាងត្បូងលោក Kim Yeon Chul ជួបពិភាក្សាជាមួយនឹងតំណាងពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើងលោក Stephen Biegun នៅវិមានរដ្ឋាភិបាល ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
រដ្ឋមន្រ្តីផ្នែករួបរួមជាតិកូរ៉េខាងត្បូងលោក Kim Yeon Chul ជួបពិភាក្សាជាមួយនឹងតំណាងពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើងលោក Stephen Biegun នៅវិមានរដ្ឋាភិបាល ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ផ្ទុយទៅវិញ​អត្ថាធិប្បាយ​មួយ​ដែល​ចេញ​ផ្សាយ​នៅក្នុង​សារព័ត៌មាន Rodong Sinmun​របស់​រដ្ឋកូរ៉េខាងជើង​បាន​សរសេរ​រិះគន់​សហរដ្ឋអាមេរិក​ថា«មាន​គោលនយោបា​អរិភាព​មិន​ផ្លាស់ប្តូរ» និង​បាន​បញ្ជាក់​ទៀត​ថា ​សមយុទ្ធយោធា​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​មិន​គួរកើត​ឡើង​នោះ​ទេ។

សមយុទ្ធយោធា​ជុំ​ចុងក្រោយ​បង្អស់​រវាង​យោធា​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ត្រូវបាន​បញ្ចប់​រួចរាល់​ហើយ។ ប្រេសិត​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​កូរ៉េខាងជើង​កំពុង​ស្ថិត​នៅក្នុង​ទីក្រុងសេអ៊ូល។ អ្វីៗ​ហាក់​ដូចជា​ត្រូវ​បាន​គេ​ត្រៀម​រួចរាល់​ដើម្បី​បន្ត​កិច្ចចរចា​ថ្នាក់​ការងារ​ ដែល​ត្រូវផ្អាក​ជាយូរមក​ហើយជាមួយ​នឹង​ភាគី​កូរ៉េ​ខាងជើង។ អ្វីៗ​ត្រូវ​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការពិភាក្សា​ លើកលែង​តែ​ប្រទេស​កូរ៉េខាងជើង​មួយ​ប៉ុណ្ណោះ។

លោក Stephen Biegun តំណាង​ពិសេស​ខាងភាគី​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេសកូរ៉េ​ខាងជើង​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​នៃ​ប្រទេសកូរ៉េខាងត្បូង​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​បាន​ថ្លែង​ថា «យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ពេលណា​កូរ៉េ​ខាងត្បូង​រួចរាល់​ នោះ​យើង​នឹង​ចាប់ផ្តើម​កិច្ចចរចា»។

លោក Biegun បាន​ជួបពិភាក្សា​ជាមួយ​នឹង​មន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងត្បូង​នៅក្នុង​ទីក្រុងសេអ៊ូល​នៅ​ថ្ងៃពុធ​នេះ​ មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បិទ​បញ្ចប់​សមយុទ្ធយោធា​រួមគ្នា។ បើទោះណាជា​កូរ៉េខាងជើង​ធ្លាប់​អះអាង​ថា​ ខ្លួន​នឹង​ត្រឡប់​ទៅ​ការសន្ទនាវិញ​បន្ទាប់​ពី​ការបញ្ចប់​សមយុទ្ធ​យោធា​ក៏ដោយ​ ក៏កូរ៉េខាងជើង​នៅ​មិន​ទាន់​ផ្តល់​សញ្ញា​ថ្មី​ណា​មួយ​ដែល​បញ្ជាក់​ថា​ ខ្លួនត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុងសេអ៊ូល​ ឬរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​ទេ។

ផ្ទុយទៅវិញ​អត្ថាធិប្បាយ​មួយ​ដែល​ចេញ​ផ្សាយ​នៅក្នុង​សារព័ត៌មាន Rodong Sinmun​របស់​រដ្ឋកូរ៉េខាងជើង​បាន​សរសេរ​រិះគន់​សហរដ្ឋអាមេរិក​ថា«មាន​គោលនយោបា​អរិភាព​មិន​ផ្លាស់ប្តូរ» និង​បាន​បញ្ជាក់​ទៀត​ថា ​សមយុទ្ធយោធា​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​មិន​គួរកើត​ឡើង​នោះ​ទេ។

កូរ៉េខាងជើង​បាន​និយាយ​ថា «យើង​បាន​ព្រមាន​ជាច្រើនដង​រួច​មក​ហើយ​ថា​ សមយុទ្ធ​យោធា​រួមគ្នា​បែបនេះ​អាច​រារាំង​ដល់​ការវិវត្តន៍​ផ្នែកទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ និង​សហរដ្ឋ​អាមេរិក​ ហើយ​ទង្វើនេះ​នឹង​ធ្វើ​ឲ្យ​យើង​ពិចារណា​អំពី​ចំណាត់ការ​សំខាន់​ៗ​ដែល​យើង​មាន»។ អត្ថាធិប្បាយនោះ​បាន​សរសេរ​បន្ថែម​ទៀត​ថា​ សហរដ្ឋអាមេរិក​កំពុង​រុញច្រានឲ្យ​ប្រទេស​យើង​ចាត់វិធានការ​តបត​វិញ​ដោយ​ការពារ​ខ្លួន​ ដើម្បី​លុបបំបាត់​ការគំរាម​កំហែង​នានា​ដែល​អាច​កើតឡើង»៕

XS
SM
MD
LG