ភ្នំពេញ —
ប្រជាពលរដ្ឋកម្ពុជាត្រូវការប្រព័ន្ធយុត្តិធម៌និងតុលាការមានភាពឯករាជ្យនិងត្រូវការឲ្យរដ្ឋាភិបាលជួយវិស័យកសិកម្មនិងធានាតម្លៃកសិផលរបស់ពួកគេ។ នេះគឺជាការរកឃើញរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បន្ទាប់ពីបានធ្វើការស្រាវជ្រាវក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងខេត្តក្រុងមួយចំនួន។
ការរកឃើញដែលត្រូវបានដាក់ឲ្យពិភាក្សាក្នុងចំណោមក្រុមមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសង្គមស៊ីវិលចំនួនពីរថ្ងៃដែលបានបញ្ចប់នៅថ្ងៃព្រហស្បត៍នេះ។
របាយការណ៍នៃការស្រាវជ្រាវដដែលឲ្យដឹងទៀតថាប្រជាពលរដ្ឋកម្ពុជាត្រូវការគុណភាពអប់រំខ្ពស់ជាងពេលបច្ចុប្បន្នចង់បានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយនិងឯករាជ្យ។
ក្រៅពីនេះប្រជាពលរដ្ឋកម្ពុជាចង់បានមានការទប់ស្កាត់ការបំផ្លិចបំផ្លាញបរិស្ថានពីក្រុមហ៊ុនអភិវឌ្ឍន៍នានាស្នើឲ្យមានតម្លាភាពក្នុងការទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនិងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយការគោរពសិទ្ធិមនុស្ស។
ការបង្ហាញរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនេះធ្វើឡើងជាងមួយខែប៉ុណ្ណោះមុននឹងយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអណត្តិទី៥ចាប់ផ្តើម។
លោក សំ លី មន្ត្រីមកពីគណៈកម្មាធិការសហប្រត្តិការដើម្បីកម្ពុជាដែលហៅកាត់ថា (CCC) មានប្រសាសន៍ថាការស្រាវជ្រាវនេះបង្ហាញពីការចង់បានរបស់ប្រជាពលរដ្ឋមូលដ្ឋានដែលកំពុងជួបប្រទះ។
«គាត់បានផ្តល់អនុសាសន៍ទៅលើអ្វីដែលយើងបានរកឃើញនិងមតិយោបល់នានាដើម្បីបំពេញបន្ថែមលើអ្វីដែលយើងរកឃើញហើយធ្វើការរួមបញ្ជូលគំនិតពីប្រទេសកម្ពុជាដើម្បីការអភិវឌ្ឍជាសាកលឆ្នាំ២០១៥»។
ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងដាក់ជូនដល់រដ្ឋាភិបាលនូវអ្វីដែលពួកខ្លួនបានរកឃើញនេះស្របពេលដែលរដ្ឋាភិបាលគ្រោងនឹងរៀបចំផែនការអភិវឌ្ឍន៍ជាតិថ្មីឆ្នាំ២០១៤និង២០១៨។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិរងរបស់អង្គការ NGO Forum រំពឹងថារដ្ឋាភិបាលនឹងបញ្ជ្រាបសេចក្តីត្រូវការរបស់ក្រុមប្រជាពលរដ្ឋទាំងនេះសម្រាប់រៀបចំគោលនយោបាយរដ្ឋាភិបាលថ្មី។
ដោយឡែកលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិយល់ថាគោលនយោបាយនៃគណបក្សរបស់លោកបានឆ្លើយតបទៅនឹងសេចក្តីត្រូវការនេះរួចទៅហើយ។
«ពីព្រោះអ្វីដែលយើងធ្វើគឺយើងធ្វើដើម្បីប្រទេសជាតិយើងហើយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលប្រជាពលរដ្ឋចង់បាន»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថារដ្ឋាភិបាលស្វាគមន៍អ្វីដែលក្រុមប្រជាពលរដ្ឋចង់បាននេះ។
«បាទរដ្ឋាភិបាលតែងតែស្វាគមន៍នូវការលើកឡើងទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិពីព្រោះថាយើងជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។ សម្រាប់ការលើកឡើងជាអនុសាសន៍ពីសង្គមស៊ីវិលនិងមហាជនទូទៅដូចជាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដើម្បីទាំងអស់គ្នាបានធ្វើកំណែទម្រង់ស៊ីជម្រៅ និងការបត់បែនដើម្បីទាំងអស់គ្នាផងដែរ»។
ព្រមជាមួយគ្នានេះរបាយការណ៍នេះក៏នឹងត្រូវដាក់ជូនដល់គណបក្សនយោបាយនានាពិភាក្សាផងដែរនៅដើមសប្តាហ៍នាខែក្រោយនេះ៕