ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​តែងតាំង​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង


រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

តំណែង​អគ្គលេខាធិការ​បាន​ទៅ​​លោក​ទេព នីថា ​ដែល​ជា​អគ្គលេខាធិការ​ចាស់ ​ចំណែក​អគ្គលេខាធិការ​រង​មាន​​លោក ​ម៉ៅ សុភារិទ្ធ ​លោក សោម សូរីដា ​លោក នី ចរិយា ​និង​លោក​ ម៉ុក ដារ៉ា។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប)​ នៅ​ថ្ងៃ​អង្គារ​នេះបាន​ប្រកាស​តែងតាំងអគ្គលេខាធិការ ​អគ្គលេខាធិការ​រងចំនួន​៥រូប​ រួម​នឹង​ប្រធាន​ អនុប្រធាន ​នាយកដ្ឋាន ​លេខាធិការដ្ឋាន ការិយាល័យ ​និង​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​ចំនួន៣៥៧នាក់​ទៀត។​

កាល​ពី​ថ្ងៃទី​១៥ ​ខែ​មករា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដឹកនាំ​ដោយលោក​ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​នេះ​បាន​សម្រេច​ជ្រើស​រើស​អគ្គលេខាធិការ​ មួយ​រូប ​និង​អគ្គលេខាធិការ​រងចំនួន​៤រូប​សម្រាប់​គ.ជ.ប​ អាណត្តិ​ថ្មី។​ ​តំណែង​អគ្គលេខាធិការ​បាន​ទៅលោក​ទេព នីថា ​ដែល​ជា​អគ្គលេខាធិការ​ចាស់ ​ ​ចំណែក​អគ្គលេខាធិការ​រង​មានលោក ​ម៉ៅ សុភារិទ្ធ ​លោក សោម សូរីដា ​លោក នី ចរិយា ​និង​លោក​ ម៉ុក ដារ៉ា។​

នៅថ្ងៃ​អង្គារនេះ​ក៏​មាន​ការ​ប្រកាស​តែង​តាំង​ប្រធាន​ អនុ​ប្រធាន​នាយក​ដ្ឋាន​ ​ លេខាធិការដ្ឋាន​ ​ ការិយាល័យ​ និង​លេខាធិការដ្ឋាន​រាជធានី​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត។ ​មន្រ្តី​គ.ជ.ប.​ក៏​ត្រូវ​បញ្ចូល​ក្នុង​ក្របខណ្ឌ​ជា​មន្រ្តី​រាជការ​នៃ​គ.ជ.ប​ផង​ដែរ។​

នៅ​ថ្ងៃអង្គារ​នេះ​ដែរ​ ​ លោក ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា​នឹង​ជំរុញ​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់​ពេលបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​នេះ។​ លោក​និយាយ​ថា ​លោក​សង្ឃឹម​ថា​នឹង​ធ្វើទាន់។​ លោក​ស ខេងបញ្ជាក់​ថា ​ប្រជាជនជាង​១០​លាន​នាក់​ត្រូវ​មានអត្ត​សញ្ញាណ​បណ្ណ​ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​៣,៦​លាន​ទៀត​ប៉ុណ្ណោះ​ដែល​ក្រសួង​ត្រូវ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​ជូន៕

XS
SM
MD
LG