ភ្នំពេញ —
គណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារនេះបានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតជាផ្លូវការដោយសំអាងលើភាពមិនប្រក្រតីជាច្រើន ហើយបានទាមទារឲ្យមានការរាប់សន្លឹកឆ្នោតនិងបោះឆ្នោតឡើងវិញនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។
សេចក្តីប្រកាសនេះធ្វើឡើងក្នុងពេលដប់ថ្ងៃទៀតប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសម្រាប់បង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៥។
នៅក្នុងលិខិតកម្រាស់ពីរទំព័រផ្ញើជូនលោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.លោកសម រង្ស៊ីបានគូសបញ្ជាក់ពីភាពមិនប្រក្រតីជាច្រើន ដូចជាការបាត់ឈ្មោះអ្នកបោះឆ្នោត ឈ្មោះស្ទួន ការធ្វើឲ្យខុសឈ្មោះ និងថ្ងៃខែឆ្នាំកំណើត មានឈ្មោះអ្នកដែលមិនមានអាស័យដ្ឋាននៅក្នុងភូមិ ឃុំ។
លោកសម រង្ស៊ីលើកឡើងក្នុងលិខិតដដែលនោះថា អ្នកបោះឆ្នោតមួយចំនួនមិនបានបំពេញព័ត៌មានអ្វីទាំងអស់ ឬមានព័ត៌មានមិនគ្រប់គ្រាន់ គ្មានរូបថត ខ្លះមានស្នាមមេដៃបី តែគឺជាមនុស្សតែម្នាក់ គ្មានត្រាសង្កាត់ ឬ ឃុំ រីឯអ្នកខ្លះទៀតមិនបានបំពេញឯកសារអ្វីទាំងអស់ ប៉ុន្តែមានការបោះត្រានិងហត្ថលេខាពីមេឃុំ ឬចៅសង្កាត់រួចទៅហើយ។
មួយវិញទៀត ប្រធានគណបក្សសង្គ្រោះជាតិនេះបន្ថែមថា នៅចំថ្ងៃបោះឆ្នោត ទឹកថ្នាំដែលជ្រលក់ម្រាមដៃអ្នកបោះឆ្នោតអាចលុបចេញវិញបាន មានវត្តមានអាជ្ញាធរមូលដ្ឋាននៅក្បែរមណ្ឌលបោះឆ្នោត មានប្រជាពលរដ្ឋមួយចំនួនត្រូវគេបោះឆ្នោតជំនួស ប្រជាពលរដ្ឋដែលបាត់ឈ្មោះឬមានឈ្មោះខុសមិនអាចបោះឆ្នោតបាន មានពលរដ្ឋរស់នៅក្រៅតំបន់បោះឆ្នោតអាចបោះឆ្នោតបាន មានការដឹកជញ្ជូនកងទ័ពមកបោះឆ្នោត មានការបិទបង្អួចរាប់សន្លឹកឆ្នោត ភ្នាក់ងារសង្កេតការណ៍គណបក្សសង្គ្រោះជាតិត្រូវគេបណ្តេញចេញពេលរាប់សន្លឹកឆ្នោត មានការខុសតួលេខក្នុងហិបឆ្នោតតែមួយរវាងសន្លឹកឆ្នោតបានការសន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានការ ជាដើម។
លោកសម រង្ស៊ីបានប្រកាសប្រាប់លោកអ៊ឹម សួស្តីថា យោងលើភាពមិនប្រក្រតីទាំងនេះ ថា៖«គណបក្សសង្គ្រោះជាតិមិនអាចទទួលយកលទ្ធផលបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣បានទេ»។
ជាមួយគ្នានេះ លោកសម រង្ស៊ីបានទទួចឲ្យគ.ជ.ប.បង្កើតគណៈកម្មការពិសេសមួយដែលចូលរួមដោយគណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមដោយគ.ជ.ប.និងដោយមានអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល។
ហើយគណៈកម្មការនេះមានតួនាទី និងភារកិច្ចស៊ើបអង្កេត វាយតម្លៃផលប៉ះពាល់ភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងនោះដែរ លោកសម រង្ស៊ីបានស្នើឲ្យគ.ជ.ប.ចុះឈ្មោះឡើងវិញសម្រាប់អ្នកបោះឆ្នោតដែលបាត់ឈ្មោះ កែតម្រូវឈ្មោះខុសឡើងវិញ បោះឆ្នោតតាមការិយាល័យមួយចំនួនឡើងវិញ រាប់សន្លឹកឆ្នោត និងផ្ទៀងផ្ទាត់សន្លឹកឆ្នោតតាមការិយាល័យមួយចំនួនព្រមទាំងកែតម្រូវលទ្ធផលបោះឆ្នោតឡើងវិញ។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.មានប្រសាសន៍ថា គ.ជ.ប.បានទទួលលិខិតរបស់គណបក្សសង្គ្រោះជាតិរួចហើយ ដោយចាត់ទុកថា ការច្រានចោលលទ្ធផលបោះឆ្នោតជារឿងរបស់គណបក្សជំទាស់។ ហើយមួយវិញទៀត គ.ជ.ប.មិនអាចបង្កើតគណៈកម្មការមួយដែលមានការចូលរួមដោយអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលនោះទេ។
លោកនិយាយថា៖ «គ.ជ.ប.មានការសោកស្តាយដែលមិនអាចបង្កើតគណៈកម្មការតាមសំណើសុំរបស់គាត់។ ទោះយ៉ាងណា គ.ជ.ប.នឹងខិតខំដោះស្រាយភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតនេះតាមយន្តការច្បាប់ បទបញ្ជា និតិវិធីដែលមានស្រាប់ រួមទាំងការបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីត្រួតពិនិត្យមើលភាពមិនប្រក្រតីផ្សេងៗដែលគេដាក់របាយការណ៍មក»។
លោកឈាង វុន សមាជិកសភា និងជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញប្រតិកម្មចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិទៅកាន់គ.ជ.ប.នៅថ្ងៃនេះដែរ។
លោកនិយាយថា៖ «ខ្ញុំនៅមិនយល់ទេ គឺមិនយល់ថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ដែលបាន៥៥កៅអីហើយនេះ លើកពីរឿងនេះទៀតគឺអស្ចារ្យមែនទែន។ ប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ដើម្បីចូលរួមចំណែកកសាងប្រទេសជាតិ។ ខ្ញុំថា គួរដល់ពេលវេលាជួបគ្នាជជែកដោះស្រាយទៅ ត្រូវការអីជជែកគ្នាទៅ។ កុំឲ្យប្រជាពលរដ្ឋភ័យខ្លាចតទៅទៀត»។
លោកឈាង វុនបន្ថែមថា ពុំមានច្បាប់ដែលចែងពីការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាល និងអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយវិបត្តិបោះឆ្នោតនៅកម្ពុជានោះទេ។
ប៉ុន្តែលោកគុល បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អះអាងថា ប្រសិនបើប្រការនេះមិនមានចែងនៅក្នុងច្បាប់គឺមានន័យថា ច្បាប់មិនបានហាមឃាត់លទ្ធភាពសម្រាប់ធ្វើនោះទេ ដោយយោងតាមប្រព័ន្ធប្រទេសប្រជាធិបតេយ្យ។
លោកនិយាយថា៖ «យើងធ្វើតាមលក្ខណៈបច្ចេកទេស និងភស្តុតាងឲ្យត្រឹមត្រូវទៅ។ ហើយទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយ ដោយមានការអង្កេតមួយដែលភាគីនៅក្នុងជម្លោះនេះទទួលយកបាន ហើយគាត់ស្រុះស្រួលគ្នាថា យន្តការនេះអាចជឿទុកចិត្តបាន។ ហើយគ.ជ.ប.អ្នកពិនិត្យនិងសម្របសម្រួលក្នុងរឿងនេះ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការជាបឋមនៅថ្ងៃទី១០ខែសីហានេះ។
ក្នុងពេលនេះ គណបក្សប្រជាជនប្រកាសថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភា។ រីឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនឈ្នះបាន៦៣អាសនៈគឺឈ្នះលើគណបក្សប្រជាជនកម្ពុជាចំនួនបីអាសនៈក្នុងរដ្ឋសភា ដែលមាន១២៣កៅអី៕