ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​សង្ឃ​មីយ៉ាន់ម៉ា​ផ្តល់​សញ្ញា​ពី​ការ​ផ្តាច់ខ្លួច​ចេញ​ពី​​អាជ្ញាធរ​​យោធា​ ក្រោយ​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម


ព្រះសង្ឃនិងក្រុមអ្នកតវ៉ាប្រឆាំងយោធា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
ព្រះសង្ឃនិងក្រុមអ្នកតវ៉ាប្រឆាំងយោធា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

សមាគម​ព្រះសង្ឃ​ដ៏​មាន​អំណាច​បំផុត​របស់​មីយ៉ាន់ម៉ា បាន​អំពាវនាវ​ឲ្យមេដឹកនាំ​យោធា​បញ្ចប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ ​ហើយ​បាន​ចោទ​ប្រកាន់​ «ក្រុម​ប្រដាប់​អាវុធភាគតិច»​ មួយពី​ការ​ធ្វើ​ទណ្ឌកម្ម​និង​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់​ចាប់តាំង​ពី​រដ្ឋប្រហារ​កាលពី​ខែ​មុន​មក។ នេះ​តាមការ​រាយការណ៍​របស់​បណ្តាញ​ព័ត៌មានក្នុង​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​ត្រូវដក​ស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ការ​ថ្កោលទោស​ត្រង់ៗ​បំផុត​ដល់​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​ទៅលើ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ អង្គការ​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​នេះ​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា សមាជិក​របស់​ខ្លួន​មាន​បំណង​បញ្ឈប់​ការងារ​ទាំង​អស់ ​ដែល​នេះ​ទំនង​ជា​ការ​តវ៉ា​ប្រឆាំង។

គណៈកម្មាធិការរដ្ឋ​មហា​នាយក​ពុទ្ធសាសនា​ (State Sangha Maha Nayaka Committee) គ្រោងបញ្ចេញ​សេចក្តី​ថ្លែងការណ៍​លើក​ទី១​របស់​ខ្លួន​បន្ទាប់​ពី​ពិគ្រោះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​សាសនានៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក Myanmar Now ដោយ​បាន​យោង​ដល់​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​នេះ។

ព្រះ​សង្ឃ​មាន​ប្រវត្តិ​ដ៏​សកម្ម​ជា​យូរយារ​ណាស់​មក​ហើយ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​បាន​ស្ថិត​នៅ​ជួរ​មុខ​នៃ​ «បដិវត្តន៍​ស្បង់​ចីពរ»​ ឆ្នាំ​ ២០០៧​ ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​យោធា ដែល​ជា​ការ​បះបោរ​មួយដែល​បាន​ជួយ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ។

សមាគម​ជួយ​អ្នក​ទោស​នយោបាយ​បាន​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ​មាន​បាតុករ​ជាង​ ១៨០​នាក់ បាន​ត្រូវ​សម្លាប់​ក្នុង​ការ​បង្ក្រាប៕

XS
SM
MD
LG