ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អាជ្ញា​ធរ​ភូមា​និយាយ​ថា​មនុស្ស​ជិត​៤០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​នៅ​​រដ្ឋRakhine


ឡាន​មួយ​គ្រឿង​នៅជិត​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​ឆេះ​ខ្ទេច​ដោយ​សារ​តែ​អំពើ​ហិង្សា​ចុង​ក្រោយ​នៅ​ក្រុង Maungdaw ប្រទេស​មីយ៉ាន់ម៉ា។
ឡាន​មួយ​គ្រឿង​នៅជិត​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​ឆេះ​ខ្ទេច​ដោយ​សារ​តែ​អំពើ​ហិង្សា​ចុង​ក្រោយ​នៅ​ក្រុង Maungdaw ប្រទេស​មីយ៉ាន់ម៉ា។

មនុស្ស​ប្រហែល​៤០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សានៅ​ក្នុង​រដ្ឋ ​Rakhine ​នៃ​ប្រទេស​មីយ៉ាន​ម៉ា​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួកមន្រ្តី​យោធា ហើយ​អ្នក​ស្លាប់​ស្ទើរ​តែ​ទាំងអស់​ជា​ពួក​បះបោរ​ឥស្លាម។

គេហទ័ព័រ ​Facebook ​របស់​យោធា​មីយ៉ានម៉ា​បាន​រាយការណ៍ថា ចំនួន​មនុស្ស​ស្លាប់ ៣៧០​នាក់​ជា​ពួក​បះបោរ ​ហើយ​២៩​នាក់​ទៀត​ជាប៉ូលិស​ឬ​ជន​ស៊ី​វិល។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​សមាជិក​របស់​សហគមន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ​កាន់​សាសនា​ឥស្លាម ​បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​ទៅលើ​ភូមិ​របស់​ពួកគេ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​ហើយ​បានបង្ខំ​ឲ្យមនុស្ស​រាប់​ពាន់​នាក់​ទៀត​ភៀស​ខ្លួន។

អង្គការ​សហ​ប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣​ម៉ឺន​៨​ពាន់​នាក់​ដែរ​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​មីយ៉ាន់​ម៉ាចូល​ក្នុង​ប្រទេស​បង់ក្លាដែស ​ភាគ​ច្រើន​នៃ​មនុស្ស​ទាំង​នោះ​ជា​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ ពួក​មេដឹកនាំ​សហគមន៍​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​ប្រាប់ VOAថា អ្នក​កាន់​សាសនា​ហិណ្ឌូ​ខ្លះ ក៏​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​មីយ៉ានម៉ា​ដែរ​នោះ ​បាន​ឆ្លងកាត់​ព្រំ​ដែនដែរ។ ប្រភព​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​ប្រាប់ VOA ​ផ្សាយ​ជាភាសា​បង់ក្លា​ថា​ មនុស្ស​រហូត​ដល់​៦ម៉ឺន​នាក់​បាន​ឆ្លងកាត់​ព្រំ​ដែន​ក្នុង​រយៈ​ពេល​៨ថ្ងៃ​កន្លង​មក​នេះ។

បន្ថែម​ពី​នោះ​ទៀត ​មនុស្ស​រាប់​ពាន់​ទៀត​បាន​រត់​គេច​ចេញ​ពី​ភូមិ​របស់​ខ្លួនហើយ​បាន​ស្វះ​ស្វែង​រក​ទី​ជម្រក​នៅ​តាម​វិហារ​ព្រះពុទ្ធ​សាសនា ​សាលា​រៀន​និង​វិហារ​ឥស្លាម​ក្នុង​ក្រុង​ផ្សេង​ៗនៅរដ្ឋ Rakhine។

លោក ​U Khin Win ​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​ជួយ​សង្គ្រោះ​បន្ទាន់​បាន​ប្រាប់ VOA ​ផ្សាយ​ជា​ភាសា​ភូមា​តាម​ទូរស័ព្ទ​ថា ​មនុស្ស​៨០០​នាក់​កំពុង​ជ្រក​កោន​នៅទី​វត្ត​អារ៉ាម​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ក្រុង Maundaw៕

XS
SM
MD
LG