មីយ៉ានម៉ាត្រូវតែបន្ធូរបន្ថយទៅលើពលរដ្ឋនិងការធ្វើចលនាសម្រាប់ជនជាតិភាគតិច Rohingya កាន់សាសនាឥស្លាមនៃប្រទេសមីយ៉ាម៉ា នេះយោងតាមគណៈ កម្មការមួយដែលដឹកនាំដោយលោក Kofi Annan អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។
គណៈកម្មការនោះក៏បានអំពាវនាវដល់មីយ៉ាន់ម៉ាឲ្យបញ្ឈប់ការបង្ក្រាបទៅលើជនជាតិភាគតិច Rohingya កាន់សាសនាឥស្លាមដើម្បីនាំសន្តិភាពដល់រដ្ឋ Rakhine ដែលនៅទីនោះជនជាតិភាគតិច Rohingya រស់នៅ។
ជម្លោះអស់រយៈពេលជាច្រើនឆ្នាំរវាងជនជាតិភាគតិច Rohingya និងជនជាតិមីយ៉ាន់ម៉ាដែលមានអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនបានកើតមានឡើងកាលពីខែតុលាឆ្នាំទៅដោយមានការបង្ក្រាបខាងយោធានៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារស្ថានីយប៉ូលិសព្រំដែនដែលបានធ្វើឲ្យប៉ូលិស៩នាក់ស្លាប់។ ក្នុងអំឡុងនៃការបង្ក្រាបនោះ ជនជាតិភាគតិច Rohingya កាន់សាសនាឥស្លាមរាប់ម៉ឺននាក់បានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាងបានត្អូញត្អែពីការសម្លាប់ជាប្រព័ន្ធហើយនឹងការចាប់រំលោភដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា។
គណៈកម្មការរបស់អង្គការសហប្រជាជាតិដែលបានបង្កើតរយៈពេលមួយឆ្នាំ មានភារៈកិច្ចផ្សះផ្សារការបែកបាក់រវាងក្រុមសាសនានិងជនជាតិភាគតិចនានានៅក្នុងរដ្ឋ Rakhine បានចេញផ្សាយរបាយការណ៍ចុះក្រោយបង្អស់កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីបញ្ជូនរបាយការណ៍នេះទៅឲ្យរដ្ឋាភិបាល។ របាយការណ៍នោះបានលម្អិតពីចំណាត់ការរបស់រដ្ឋាភិបាលដែលត្រូវធ្វើដើម្បីរារាំងអំពើហឹង្សានេះ រក្សាសន្តិភាព និងជំរុញការផ្សះផ្សារជាតិ៕