ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាន់​ទុក្ខ​ជួបជុំ​គ្នា​ក្នុងពិធី​បុណ្យ​សព​បុរស​​នៃ​ក្រុង​ Baltimore ​ដែល​រងរបួស​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស


ក្រុម​អ្នក​កាន់​ទុក្ខ​ក្នុង​ពិធី​បុណ្យសព​​លោក Freddie Gray អាយុ​២៥ឆ្នាំ ដែល​ជា​បុរសស្បែក​ខ្មៅ​ម្នាក់​ក្នុង​ក្រុង​Baltimore ដែលបាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​ នៅ​ជិត​ព្រះវិហារ​ New Shiloh Baptist ក្នុងក្រុង Baltimore កាលពីថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។
ក្រុម​អ្នក​កាន់​ទុក្ខ​ក្នុង​ពិធី​បុណ្យសព​​លោក Freddie Gray អាយុ​២៥ឆ្នាំ ដែល​ជា​បុរសស្បែក​ខ្មៅ​ម្នាក់​ក្នុង​ក្រុង​Baltimore ដែលបាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​ នៅ​ជិត​ព្រះវិហារ​ New Shiloh Baptist ក្នុងក្រុង Baltimore កាលពីថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ មាន​មនុស្ស​អង្គុយ​ពេញ​លើ​កៅ​អីវែងៗ​ក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​មួយ​ក្នុង​ក្រុង Baltimore ​នា​ប៉ែក​ខាង​កើត​ស.រ.អា.​នៅ​ពេល​ដែល​ពួក​ជន​ដែល​មាន​ក្តី​អាណិត​ស្រឡាញ់​បាន​ប្រមូលផ្តុំ​គ្នា​ស​ម្រាប់​ពិធី​បុណ្យ​សព​បុរស​ម្នាក់​អាយុ​២៥ឆ្នាំ​ដែល​បាន​ស្លាប់​ដោយសារ​របួស​ដែល​លោក​បាន​រងគ្រោះ​នៅ​ពេល​ឋិត​នៅ​ក្នុង​ការឃុំឃាំង​របស់ពួក​ប៉ូលិស។​

ការ​ស្លាប់​របស់​លោក Freddie Gray បាន​ក្លាយ​ទៅ​ជា​ឧប្បត្តិហេតុ​ថ្មី​បំផុត​ដែល​បាន​បណ្តាល​ឲ្យ​មាន​សំណួរ​និង​បាតុកម្ម​អំពី​ការ​ទាក់ទង​រវាងក្រុម​ជន​អំបូរ​ភាគ​តិច​និង​ពួក​ប៉ូលិសនៅ​ក្នុង​ប្រទេស​អាមេរិក។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ លោក ​Broderick Johnson​ លេខាធិការ​គណៈរដ្ឋមន្ត្រី​គឺជា​តំណាង​រដ្ឋបាល​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​នៅ​ក្នុង​ពីធី​បុណ្យសព​នេះ។ ​លោក ​Johnson​ បាន​ដឹក​នាំ​ការ​ផ្តើម​គំនិត​របស់​លោក​ប្រធានាធិបតី​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ដើម្បី​ជួយ​ដោះស្រាយ​គម្លាត​នៃ​ឱកាស​ផ្សេងៗ​សម្រាប់​ក្រុម​បុរស​វ័យ​ក្មេង​នៃ​ក្រុមជន​អំបូរ​ភាគតិច។​

គ្រួសារ​ មិត្តភ័ក្តិ​និងសមាជិក​សហគមន៍​បាន​សម្តែង​ការគោរព​របស់​ពួក​គេ​ដល់​សព​លោក ​Gray​ កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​ពីរ​អាទិត្យ​ក្រោយ​ពី​លោក​មាន​របួស​ធ្ងន់​នៅ​សរសៃ​ឆ្អឹងខ្នង​នៅ​ក្រោយ​លោក​ត្រូវ​បាន​ចាប់ខ្លួន​និង​បាន​ជាប់​ឃុំឃាំង​ និង​នៅ​ពេល​មួយ​សប្តាហ៍​ក្រោយ​ពី​លោក​បាន​បាត់​បង់​ជីវិត៕

XS
SM
MD
LG