ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាច្រើន​នាក់​​ធ្វើ​បាតុកម្ម​ខណៈក្រសួង​យុត្តិធម៌​បើក​ការ​ស៊ើប​អង្កេត​ប៉ូលីស​នៅ​ Baltimore


បាតុករ​ជាច្រើន​នាក់​ឈរ​នៅ​ក្រៅ​ស្ថានីយ​ប៉ូលីស​នៅ​ក្នុង​ទីក្រុង​ Baltimore ចំពោះ​ការស្លាប់​របស់​ Freddie Gray នៅ​រដ្ឋ​ Maryland កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៥។
បាតុករ​ជាច្រើន​នាក់​ឈរ​នៅ​ក្រៅ​ស្ថានីយ​ប៉ូលីស​នៅ​ក្នុង​ទីក្រុង​ Baltimore ចំពោះ​ការស្លាប់​របស់​ Freddie Gray នៅ​រដ្ឋ​ Maryland កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៥។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ​អាមេរិកាំង​ម្នាក់​ ដែល​បាន​ស្លាប់​ដោយ​សារ​របួសឆ្អឹង​ខ្នង​នៅ​ពេល​ជាប់​ឃុំ​ក្នុង​គុក​ក្រសួង​នគរបាល​ក្រុង​បាល់ទីម័រ​ (Baltimore)​ នៃ​រដ្ឋ​ម៉ារីលែន (Maryland)​ នៅ​ស.រ.អា. ​ភាគ​ខាង​កើត។​

ការ​ស៊ើប​អង្កេត​របស់​សហព័ន្ធ​នឹង​ផ្តោត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​នៅ​ក្នុង​ករណី​បុរស​ឈ្មោះ​ Freddie​ Gray​ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​ ២២​ ខែ​មេសា។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ក្រុម​បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ជួបជុំ​គ្នា​នៅ​កន្លែង​ដែល​ Freddie Gray​ ត្រូវ​ចាប់​ខ្លួន​ ហើយ​បាន​ដើរ​ឆ្ពោះ​ទៅ​ប៉ុស្តិ៍​ប៉ូលីស​ដែល​នៅ​ចម្ងាយ​ពីរ​ផ្លូវ​ពី​ទី​នោះ​ ដោយ​ស្រែក​ពាក្យ​ស្លោក​និង​កាន់​បដា​សរសេរ​អក្សរ​ថា​ «ជីវិត​ជន​ស្បែក​ខ្មៅ​មាន​តម្លៃ»​ និង​ «គ្មាន​យុត្តិធម៌​ គ្មាន​សន្តិភាព»។​ ពាក្យ​ស្លោក​នេះ​បាន​ក្លាយ​ទៅ​ជា​តំណាង​ឲ្យ​អ្វី​ដែល​ក្រុម​បាតុករ​ជឿ​ថា ​ជា​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​ជា​ទូទៅ​ទៅ​លើ​ជន​ស្បែក​ខ្មៅ​ ដោយ​ភ្នាក់ងារ​នគរបាល​នៅ​ពាស​ពេញ​ស.រ.អា.​ទាំង​មូល។​

នៅ​ព្រឹក​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ ភ្នាក់ងារ​ប៉ូលិស​ក្រុង​បាល់ទីម័រ​ ៦​ នាក់​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ធ្វើ​ការ​ ខណៈ​ដែល​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ Freddie​ Gray​ និង​មូលហេតុ​ដែល​បណ្តាល​ឲ្យ​គាត់​ត្រូវ​របួស​ឆ្អឹង​ខ្នង៕

XS
SM
MD
LG