ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​១,៣០០​នាក់​លួច​រត់​ចេញ​ពី​មន្ទីរ​ឃុំ​ខ្លួន​នៅ​ប្រទេស​ម៉ិកស៊ិក


ប៉ូលិស​ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ Siglo XXI សម្រាប់​ឃុំ​ជន​ចំណាក​ស្រុក​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​គុយបា និង​ហៃទី និង​មក​ពី​អាមេរិក​កណ្ដាល ក្រោយ​ពេល​ពួក​គេ​បាន​រត់​គេច​ចេញ​ពី​អាគារ​ឃុំ​ឃាំ នៅ​ទីក្រុង Tapachula ប្រទេស​ម៉ិកស៊ិក កាល​លពី​ថ្ងៃ​តី​២៥ មេសា ២០១៩។
ប៉ូលិស​ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ Siglo XXI សម្រាប់​ឃុំ​ជន​ចំណាក​ស្រុក​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​គុយបា និង​ហៃទី និង​មក​ពី​អាមេរិក​កណ្ដាល ក្រោយ​ពេល​ពួក​គេ​បាន​រត់​គេច​ចេញ​ពី​អាគារ​ឃុំ​ឃាំ នៅ​ទីក្រុង Tapachula ប្រទេស​ម៉ិកស៊ិក កាល​លពី​ថ្ងៃ​តី​២៥ មេសា ២០១៩។

អាជ្ញាធរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​ជន​ចំណាក​ស្រុក​ចំនួន​១,៣០០​នាក់​បាន​លួច​រត់​ចេញ​ពី​មន្ទីរ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

ភ្នាក់​ងារ​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ហៅ​កាត់​ថា​ INM ​បាន​ប្រកាស​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «នេះ​គឺ​ចំនួន​ជន​ចំណាក​ស្រុក​ដ៏ច្រើន​ដែល​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ខ្លួន​សម្រាប់​ដាក់​ពួក​ជន​ចំណាក​ស្រុក»។

ទីភ្នាក់ងារ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ភាគ​ច្រើន​នៃ​ជន​ចំណាក​ស្រុក​គឺ​ជា​ជន​ជាតិ​គុយបា។
យោង​តាម​តួលេខ​របស់​ទីភ្នាក់ងារ ​INM ​ជន​ចំណាក​ស្រុក​ប្រហែល​៧០០​នាក់​ បាន​ស័្មគ្រ​ចិត្ត​វិល​ត្រឡប់​ទៅ​មន្ទីរ​ឃុំ​ខ្លួន ​Tapachula​ នៅ​ក្នុង​រដ្ឋ​ Chiapas​ វិញ​ ខណៈ​ជន​ចំណាក​ស្រុក​៦០០​ទៀត​កំពុង​ត្រូវ​បាន​អាជ្ញាធរ​តាម​ស្វែង​រក​ចាប់​ខ្លួន​នៅ​ឡើយ។
តាម​តួលេខ​មន្ទីរ​ឃុំ​ខ្លួន​នេះ​អាច​ដាក់​ចំនួន​ជន​ចំណាក​ស្រុ​ក​បាន​តិច​ជាង​ ១,០០០​នាក់

តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពួក​ជន​ចំណាក​ស្រុក​និយាយ​ថា​ ពេល​ខ្លះ​មន្ទី​នេះ​ដាក់​មនុស្ស​ដល់​ទៅ​ជាង​៣,០០០​នាក់។ ​ជន​ចំណាក​ស្រុក​ភាគ​ច្រើន​កំពុង​ស្វែង​រក​ច្រក​ចូល​ទៅ​សហ​រដ្ឋ​អាមេរិក។ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ បាន​គំរាម​បិទ​ច្រក​ព្រំដែន​អាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក​ ប្រសិន​បើ​ម៉ិកស៊ិក​មិន​អាច​ទប់​ស្តាត់​ពួក​ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​ឆ្លង​ចូល​មក​សហរដ្ឋអាមេរិក​បាន​ទេ​នោះ។

លោក ត្រាំ​ ជឿ​ថា​ភាគ​ច្រើន​នៃ​ពួក​ជន​ចំណាក​ស្រុក​ទាំង​នេះ​គឺ​ជា​អ្នក​បង្កការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG