ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ធ្វើដំណើរទៅកាន់ព្រំដែនអាមេរិកនិងម៉ិកស៊ិកដើម្បីពិនិត្យជញ្ជាំងព្រំដែនដែលត្រូវជំនួស


 ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចូលរួមការពិភាក្សាតុមូលអំពីបញ្ហាជនភៀសខ្លួន និងសន្តិសុខព្រំដែននៅស្ថានីយយាមល្បាតព្រំដែនអាមេរិក Calexico Station កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចូលរួមការពិភាក្សាតុមូលអំពីបញ្ហាជនភៀសខ្លួន និងសន្តិសុខព្រំដែននៅស្ថានីយយាមល្បាតព្រំដែនអាមេរិក Calexico Station កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ស្ថានីយ៍យាមល្បាតព្រំដែនសហរដ្ឋអាមេរិកនៅក្រុង Calexico ដែលជាកន្លែងឆ្លងកាត់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។

នៅក្នុងបន្ទប់មួយពោរពេញទៅដោយភ្នាក់ងារយាមល្បាតព្រំដែន អ្នកតំណាងរាស្ត្រនិងសមាជិករដ្ឋបាលរបស់លោក ត្រាំ នោះ លោកបានលើកសរសើរពីការជឿន​លឿន​ទៅមុខនៃដំណើរការរារាំងមនុស្សមិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក ដោយឆ្លងកាត់ជញ្ជាំងព្រំដែននៅក្នុងតំបន់នោះ។

លោក ត្រាំ បានថ្លែងថា៖ «ប្រព័ន្ធនេះពេញហើយ។ យើងត្រូវនិយាយថា យើងសុំទោស យើងមិនអាចទទួលយកអ្នកបានទេ។ យើងនឹងមើលទៅលើរឿងនោះ ហើយមើលឲ្យបានច្បាស់លាស់‍»។

លោក ត្រាំ ថ្លែងបន្តថា មនុស្សម្នាចង់ចូលមកក្នុងអាមេរិកនេះគឺដោយសារតែហេតុផលមួយក្នុងចំណោមហេតុផលពីរយ៉ាង។

លោកថ្លែងថា៖«មួយផ្នែកគឺដោយសារតែប្រទេសយើងសុខសាន្ត ហើយមួយផ្នែកទៀតគឺវាគ្រាន់តែជាការបោកបញ្ឆោត។ មនុស្សម្នាចង់ចូលមកទីនេះ ហើយពួកគេមិនគួរមកនោះទេ។ ពួកជនពាលនិងពួកផ្សេងទៀតជាច្រើន»។

លោក ត្រាំ ក៏បានថ្លែងជាថ្មីម្តងទៀតអំពីគោលបំណងក្នុងការបិទព្រំដែនប្រទេសម៉ិកស៊ិក បើប្រទេសនេះមិនរារាំងជនអន្តោប្រវេសន៍នៅព្រំដែនភាគខាងត្បូងប្រទេសរបស់ខ្លួននោះ។

លោកថ្លែងថា៖«ប៉ុន្តែប្រទេសម៉ិកស៊ិកនៅ ៤ ថ្ងៃចុងក្រោយនេះ បានធ្វើកិច្ចការជាច្រើននៅព្រំដែនភាគខាងត្បូង‍»។

កាលពីព្រឹកថ្ងៃសុក្រ លោកប្រធានាធិបតី ត្រាំ បានបដិសេធថា លោកមិនបានកែប្រែចិត្តរបស់លោកពាក់ព័ន្ធនឹងការបិទព្រំដែនអាមេរិក ម៉ិកស៊ិកនោះទេ គឺមួយថ្ងៃបន្ទាប់ពីលោកបានគំរាមថា បើប្រទេសម៉ិកស៊ិកមិនរារាំងពួកជនអន្តោប្រវេសន៍និងគ្រឿងញៀនខុសច្បាប់ចូលមកក្នុងអាមេរិក។

លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុននឹងចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកថា៖ «ខ្ញុំមិនដែលប្តូរចិត្តទាល់តែសោះ។ ខ្ញុំអាចនឹងបិទព្រំដែននេះនៅពេលណាមួយ‍»៕

XS
SM
MD
LG