ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​មក​ដល់​អ៊ីតាលី​កើន​ឡើង​ស្រប​ពេល​​មាន​ការ​ព្រមាន​ពី​ការ​វាយ​ប្រហារ​នៅ​លីប៊ី


រូប​ឯកសារ៖ ក្រុម​ជន​ចំណាក​ស្រុក​កំពុង​អង្គុយ​ ក្រោយ​ពេល​ចាក​ចេញ​ពី​នាវា​ជួយ​សង្រ្គោះ Phoenix នៅ​ក្នុង​ប្រទេស​អ៊ីតាលី​កាល​ពី​ឆ្នាំ​មុន។
រូប​ឯកសារ៖ ក្រុម​ជន​ចំណាក​ស្រុក​កំពុង​អង្គុយ​ ក្រោយ​ពេល​ចាក​ចេញ​ពី​នាវា​ជួយ​សង្រ្គោះ Phoenix នៅ​ក្នុង​ប្រទេស​អ៊ីតាលី​កាល​ពី​ឆ្នាំ​មុន។

បើ​តាម​តួលេខ​ថ្មី​បំផុត​របស់​សហភាព​អឺរ៉ុប​ ចំនួន​ជន​ចំណាក​ស្រុក​មក​ដល់​ប្រទេស​អ៊ីតាលី​ដោយ​មក​ពី​តំបន់​ភាគ​ខាង​ជើង​នៃទ្វីប​អាហ្វ្រិក​ មាន​ជាង​ពីរ​ដង​ច្រើន​ជាង​មនុស្ស​ដែល​បាន​មក​ដល់​ពី​ខែ​មេសា​ដល់​ខែ​ឧសភា។

ជន​ចំណាក​ស្រុក​ប្រមាណ​១៩.០០០​នាក់​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី​កាល​ពី​ខែ​មុន។​ មនុស្ស​ជាង​១៣.០០០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ក្នុង​ពេល​តែ​មួយ​អាទិត្យ​ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​ពេល​មួយ​សប្តាហ៍ដែល​ចំនួន​ច្រើន​ដូច្នេះ​ មិន​ធ្លាប់​កើត​មាន​ទេ​កាល​ពី​ពេល​មុន។

អង្គការ​ Frontex ​ដែល​ជា​ទី​ភ្នាក់ងារ​ខាង​ព្រំដែន​របស់​សហភាព​អឺរ៉ុប​និយាយ​ថា កំណើន​នេះ​ភាគ​ច្រើនបណ្តាល​មក​ពី​កំណើន​នៃ​ពួក​ជន​ចំណាក​ស្រុក​មក​ពី​ទ្វីប អាហ្វ្រិក​ ហើយ​មាន​សញ្ញា​បន្តិច​បន្តួច​ណាស​ដែល​ថា ​ការ​បិទ​ផ្លូវ​ឆ្លង​កាត់​ប្រទេស​ក្រិក​ និង​តំបន់​បាល់កង់​ បាន​ធ្វើ​ឲ្យ​កើនចំនួន​ពួក​ជន​ចំណាក​ស្រុក​ដែល​ខិត​ខំ​ព្យាយាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​កណ្តាល​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ទៅ​កាន់​ប្រទេស​អ៊ីតាលី។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​សហភាព​អឺរ៉ុប​បាន​បន្ត​កិច្ច​ប្រតិបត្តិការ​ឈ្មោះ​ Sophia របស់​ពួក​គេមួយ​ឆ្នាំ​ទៀត​ដើ​ម្បី​បង្ក្រាប​ទូក​ពួក​ជួញ​ដូរ​មនុស្ស​និង​ទូក​ពួក​ជន​ចំណាក​ស្រុក។​ អ្នកវិភាគ​ម្នាក់​ឈ្មោះ​ Riccardo Fabiani ​នៃ​អង្គការ​ពិគ្រោះ​យោបល់ Eurasia Group ​បាន​និយាយ​ថា​ ការ​យាម​ល្បាត​គ្មាន​ប្រសិទ្ធិភាព​ទាន់​ពេល​វេលា​ទេ។ ​លោក​បាន​ថ្លែង​ថា៖ «ពួក​ជន​ចំណាក​ស្រុក ជា​ពិសេស​គឺ​ពួក​ជួញ​ដូរ​មនុស្ស​បាន​សម្រប​សម្រួល​តាម​គោល​នយោបាយ​ថ្មី​របស់​អឺរ៉ុប។​ ពួក​គេ​បាន​សម្រប​សម្រួល​តាម​ស្ថានភាព​ប្លែក​ពីមុន​ដែល​មាន​ន័យ​ថា ​បញ្ហា​នេះ​មិន​បាន​ថម​ថយ​ឡើយ»៕

XS
SM
MD
LG