ប៉េកាំង —
សូម្បីតែមុនពេលដែលលោកជំទាវអូបាម៉ាបានមកដល់ទីក្រុងប៉េកាំង សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានរដ្ឋចិនបានលើកឡើងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះរួចទៅហើយ។ ពួកគេបានហៅថានេះគឺជាភាគបន្តនៃការជួបជុំមិនផ្លូវការកាលពីឆ្នាំមុននៅដំណាក់ Sunnylands រដ្ឋកាលីហ្វ័ញ៉ារវាងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងលោកស៊ី ជិនពីង (Xi Jinping) នៃប្រទេសចិន។
ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងត្រូវចំណាយពេលនៅទីក្រុងប៉េកាំងជាមួយសមភាគីចិនគឺលោកជំទាវទីមួយ Peng Liyuan ភរិយាលោកប្រធានាធិបតីស៊ី។ លោកជំទាវទាំងពីរនឹងទៅទស្សនាសាលារៀនមួយនិងទីក្រុងហាមឃាត់ដែលជាអតីតព្រះរាជវាំងរបស់អធិរាជចុងក្រោយនៃប្រទេសចិន។ លោកស្រីទាំងពីរក៏ នឹងចូលរួមទស្សនាការសម្តែងសិល្បៈរួមគ្នានៅក្រោយពីពិធីអាហារល្ងាចផងដែរ។
សារព័ត៌មាន Beijing News ដ៏មានប្រជាប្រិយ៍នៅក្នុងរដ្ឋធានីនេះបាននិយាយរួចទៅ ហើយអំពី«នយោបាយការទូតរបស់លោកជំទាវទីមួយ»ថាអាចនឹងដើរតួរនាទីដ៏សំខាន់ក្នុងទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិន។ សារព័ត៌មាននោះក៏កត់សម្គាល់អំពីអ្វីដែលដំណើរទស្សនកិច្ចនោះផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងអ្វីដែលគេហៅថា«បទដ្ឋានពីរ»នៃកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកប្រឆាំងនឹងភេរវកម្មនិងការខ្វះសេចក្តីទុកចិត្តគ្នាលើជម្លោះព្រំដែននៅសមុទ្រចិនខាងកើតនិងខាងត្បូង។
អត្ថបទនោះ ក៏និយាយថាលោកជំទាវអូបាម៉ានៅតែធ្វើទស្សនកិច្ចសូម្បីតែមិនមានការប្រសើរឡើងណាមួយក្នុងផ្នែកជាច្រើនដូចជាសិទ្ធិមនុស្សជាដើម។
ប៉ុន្តែយ៉ាងណាក៏ដោយកាលពីសប្តាហ៍មុន សកម្មជនសិទ្ធិមនុស្សរបស់ចិនម្នាក់ឈ្មោះ Cao Shunli បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងនៅក្នុងពន្ធនាគារ។ របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សក្នុងប្រទេសចិនគ្រោងនឹងអនុម័តដោយអង្គការពិភពលោកនេះនៅក្នុងប្រទេសស្វ៊ីសនៅថ្ងៃពុធ។ ដំណើរនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះសង្ឃទីបេពីរអង្គបានដុតព្រះកាយដើម្បីតវ៉ាប្រឆាំងនឹងការដឹកនាំរបស់ប្រទេសចិន។
ថ្វីបើមានការខ្វែងគំនិតគ្នា ក៏ប្រទេសចិននិងសហរដ្ឋអាមេរិកព្យាយាមកសាងនូវទំនាក់ទំនងប្រភេទថ្មីមួយ រវាងប្រទេសដ៏ធំទាំងពីរនេះ។ លោកហុងឡី អ្នកនាំពាក្យក្រសួងការបរទេសនិយាយថាប្រទេសទាំងពីរមើលឃើញថាដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនោះ។
«ដំណើរទស្សនកិច្ចនេះកើតមានឡើងចំពេលដែលប្រទេសទាំងពីរកំពុងតែកសាងនូវគំរូថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសយើង។ វាមានសារៈសំខាន់ខ្លាំងណាស់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
កាសែត Youth Daily នៅក្នុងទីក្រុងប៉េកាំងបានគូសរំលេចថាតើការអប់រំត្រូវបានគេរំពឹងថានឹងជាចំណុចផ្តោតការចាប់អារម្មណ៍សំខាន់យ៉ាងណានៃទស្សនកិច្ចនេះ ដោយសារមានដំណើរទៅ ទស្សនាសាលារៀនចំនួនបីក្នុងនោះ មានសាកលវិទ្យាល័យក្រុងប៉េកាំងផងដែរ។
លោកស្រី Tina Tchen ប្រធានបុគ្គលិករបស់លោកជំទាវអូបាម៉ា និយាយថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវទីមួយនេះនឹងផ្តោតលើឥទ្ធិពលនៃបច្ចេកវិទ្យានិងរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់។
«បញ្ហាទាំងនេះ យើងគិតថានឹងធ្វើឲ្យមនុស្សក្មេងៗក្នុងពិភពលោកពេញចិត្តមិនខាន។ ក្នុងនាមជាមនុស្សម្នាក់ចេញមកពីត្រកូលធម្មតា មានឪពុកម្តាយដែលមិន បាន សិក្សានៅមហាវិទ្យាល័យ តែជាអ្នកផ្តល់តម្លៃផ្នែកការអប់រំដល់លោក ជំទាវទី១និងបងប្រុសជានិច្ចកាលនោះ វាបានលើកទឹកចិត្តដល់ពួកគេក្នុងការចាប់យកបញ្ហាអប់រំធ្វើជាផ្លូវដើម្បីជោគជ័យនិងធ្វើដំណើរធ្ពោះទៅមុខ»។
លោកជំទាវអូបាម៉ានឹងស្នាក់នៅទីក្រុងប៉េកាំងរហូតដល់ថ្ងៃអាទិត្យទៅទស្សនកិច្ចកន្លែងកម្សាន្តនៅ មហាកំផែងនិងថ្លែងសុន្ទរកថានៅមជ្ឈមណ្ឌល Stanford របស់សាកលវិទ្យាល័យប៉េកាំងនិងមានសកម្មភាពជាច្រើនទៀត។ នៅថ្ងៃច័ន្ទ លោកជំទាវទីមួយនិងកូនស្រីទាំងពីរព្រមទាំងម្តាយនឹងធ្វើដំណើរទៅទស្សនកិច្ចទីក្រុង Xian ដើម្បីមើលកំផែងក្រុងXian និងក្រុងChengdu។
ទោះបីជាដំណើរទស្សនកិច្ចនេះត្រូវបានគេរៀបចំយ៉ាងតឹងតែងនិងម៉ដ្ឋចត់ ក៏ បញ្ហារស៊ើបមួយចំនួនអាចនឹងកើតឡើងបានដែរ។
អ្នកសរសេរប្លុកឈ្មោះ Michael Anti បានកត់សម្គាល់ថាថ្វីបើទីក្រុង Xian គឺជាកន្លែងឈប់សំចតប្រវត្តិសាស្រ្ត នៅក្នុងដំណើរទស្សនកិច្ចនេះវាក៏ជាទីកន្លែងដែលមានការវិវាទគ្នាក្នុងប្រទេសចិនអំពីកុមារនៅសាលាមត្តេយសិក្សាដែលត្រូវ គេផ្តល់ថ្នាំដែលមានវេជ្ជបញ្ជាដោយមិនទទួលបានការអនុញ្ញាតពីឱពុកម្តាយរបស់ពួកគេដែរ។
«រឿងនេះជារឿងចាប់អារម្មណ៍ខ្លាំងណាស់នៅពេលមានទស្សនកិច្ចមកកាន់ទីក្រុង Xian របស់លោកជំទាវទី១ Michelle ហើយពិភាក្សាអំពីបញ្ហាសំខាន់ទាំង ស្រុងចំពោះកុមារសម្រាប់ប្រទេសទាំងពីរ ហើយនឹងវិធីយ៉ាងណាដែលប្រព័ន្ធ អ៊ីនធឺនណិតនឹងភ្ជាប់រឿងទស្សនកិច្ចទៅនឹងរឿងអាស្រូវនោះ ព្រោះរឿងនេះគេអាចភ្ជាប់ត្រង់ៗតែម្តង។ ខ្ញុំគិតថារឿងនេះនឹងជាពេលលំបាកសម្រាប់ការរិតត្បិតផ្នែកប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសចិនហើយ»។
អានទីនិយាយថាដំណើរទស្សនកិច្ចនេះក៏ជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ានៅខែមេសាមកទ្វីបអាស៊ីគឺមិនចាំបាច់មកប្រទេសចិនទៀតទេ៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង