ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​​និងសមាជិក​ព្រឹទ្ធ​សភា​ស្វះស្វែង​កាត់​បន្ថយ​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់


សេតវិមាន​សហរដ្ឋអាមេរិក​នៅរដ្ឋធានី​វ៉ាស៊ីនតោន
សេតវិមាន​សហរដ្ឋអាមេរិក​នៅរដ្ឋធានី​វ៉ាស៊ីនតោន

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​និង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​២​រូប​ទៀត​បាន​ប្រកាស​សំណើរ​ច្បាប់​ថ្មី​មួយ​ដើម្បីកាត់​បន្ថយ​ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់។

ថ្លែងកាល​ពី​ថ្ងៃ​ពុធ​នៅឯ​សេតវិមាន ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ ថា ​សហរដ្ឋ​អាមេរិក​មាន​ជនអន្តោប្រវេសន៍​ដែល​មាន​ជំនាញ​បំផុត​អស់​រយៈ​ពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​ៗ​ប្រព័ន្ធ​ថ្មី​ដែល​ស្វះស្វែង​រក​នឹង​ប្រតិបត្តិការ​ជា​ប្រព័ន្ធ​ដែល​ផ្អែកលើ​ពិន្ទុដែលនឹង​ពិចារណា​ពីសមត្ថភាព​របស់​អ្នកដាក់​ពាក្យ​សុំ​ក្នុងការ​និយាយ​ភាសា​អង់គ្លេសនៅពេល​ពិចារណា​ពីការ​ដាក់​ពាក្យ​សុំប័ណ្ណ​រស់​នៅឬ Green Card របស់​ពួកគេ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា «​ច្បាប់​នេះ​បង្ហាញ​ពី​សេចក្តី​មេត្តា ធម៌​របស់​យើង​សម្រាប់​ក្រុម​គ្រួសារអាមេរិកាំង​ដែល​មានការ​លំបាក។ ច្បាប់​នោះ​ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​អាមេរិកាំង‍»។

​លោក​ប្រធានា​ធិបតី​ត្រាំនិយាយ​ថា «ច្បាប់​នេះ​មាន​ន័យថា ​ការពារ​ពួក​កម្មករ​ជន​ជាតិ​ភាគ​តិច​ដើម្បី​ប្រកួតប្រជែង​ការងារ​ជាមួយ​អ្នក​ទើប​មកដល់​ថ្មី​ហើយ​នឹងដំ​ឡើង​ប្រាក់​ឈ្នួលឲ្យ​កម្មករទាំងអស់​នោះ​ដោយ​ការ​កាត់​បន្ថយ​ចំនួន​កម្ម​ករ​គ្មាន​ជំនាញ​ចូលក្នុង​សហរដ្ឋ​អាមេរិក‍»។

​នៅ​ដើមឆ្នាំ​នេះ សមាជិក​ព្រឹទ្ធសភា Tom Cotton និង David Perdue បាន​ដាក់​ស្នើ​ច្បាប់​មួយ​ដែល​នឹងកាត់​បន្ថយ​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​ពី​១លាននាក់​ទៅ​៥​សែននាក់​ក្នុង​មួយ​ឆ្នាំ​ៗ។

សេចក្តី​ព្រាង​ច្បាប់ដែល​មិន​ទាន់​បាន​ឆ្លង​កាត់​ព្រឹទ្ធសភា​ក៏​អំពាវនាវ​ឲ្យ​កម្រិតការ​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​បញ្ចប់​កម្មវិធី​ឆ្នោត​ទិដ្ឋាការ ​ហើយ​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​បាន​ទទួល​ Green Card ​មានការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង៕


XS
SM
MD
LG