ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ខ្លួន​ជនសង្ស័យ​ទី​បី​នៅ​ក្នុង​ករណី​ឃាតកម្ម​លោក Kim Jong Nam


នេះ​ជា​រូបភាព​ដែល​គេ​បញ្ចូល​គ្នា​របស់​លោក Kim Jong Nam (រូប​ឆ្វេង) នៅ​ក្នុង​ក្រុង Narita ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០១ និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី៩ ខែឧសភា ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។
នេះ​ជា​រូបភាព​ដែល​គេ​បញ្ចូល​គ្នា​របស់​លោក Kim Jong Nam (រូប​ឆ្វេង) នៅ​ក្នុង​ក្រុង Narita ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០១ និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី៩ ខែឧសភា ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

ប៉ូលិស​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ទី​បី​នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោកKim Jong Nam ដែល​ជា​បង​ប្រុស​ម្តាយ​តែ​មួយ​ឪពុក​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un។ ​​

ប៉ូលិស​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ទី​បី​នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក Kim Jong Nam ដែល​ជា​បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន រួម​មាន​ស្ត្រី​ម្នាក់​វ័យ​២៥​ឆ្នាំ ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ឈ្មោះ Siti Aishah ដែល​ប្រើប្រាស់​លិខិត​ឆ្លងដែន​ឥណ្ឌូនេស៊ី ហើយ​ត្រូវ​បាន​កំណត់​ «អត្តសញ្ញាណ​ជា​វិជ្ជមាន»​នៅ​ក្នុង​វីដេអូ​ដែល​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ឯ​អាកាសយានដ្ឋាន។ ប៉ូលិស​ក៏​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​បាន​ផ្តល់​ព័ត៌មាន​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ​ផង​ដែរ។ ​

កាល​ពី​ថ្ងៃ​ពុធ ប៉ូលិស​បាន​និយាយ​ថា ពួកគេ​បាន​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ទៀត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ម៉ាឡេស៊ី។ សេចក្តី​ថ្លែងការណ៍​មួយ​របស់​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ស្ត្រី​ម្នាក់​នោះ​ថា​ឈ្មោះ Doan Thi Huong ដែល​ប្រើប្រាស់​ឯកសារ​ធ្វើ​ដំណើរ​វៀតណាម ហើយ​នាង​ក៏​ត្រូវ​បាន​កំណត់​សញ្ញាណ​ជា​វិជ្ជមាន​ពី​វីដេអូ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ។ ​

ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ បាន​បញ្ជាក់​ថា ជនរងគ្រោះ​គឺ​ពិត​ជា​លោក Kim Jong Nam ដែល​ត្រូវ​ជា​បងប្រុស​ម្តាយ​តែ​មួយ​ឪពុក​ទីទៃ​របស់​មេដឹកនាំ​កំពូល​កូរ៉េ​ខាង​ជើង​ប្រាកដ​មែន។ លោក Kim Jong Nam ធ្លាប់​ស្ថិត​នៅ​ក្នុង​ជម្រើស​ជា​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​ត្រូវ​បាត់បង់​ការពេញ​ចិត្ត​ពី​ឪពុក​របស់​លោក គឺ​លោក Kim Jong Il បន្ទាប់​ពី​លោក Kim Jong Nam បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដោយ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ដើម្បី​ទៅ​ទស្សនា​រមណីយដ្ឋាន Disneyland ក្នុង​ទីក្រុង​តូក្យូ ​កាល​ពី​ឆ្នាំ​២០០១៕

XS
SM
MD
LG