ប្រធានប៉ូលិសជាតិម៉ាឡេស៊ី កំពុងព្រមានថា ពួកអាជ្ញាធរអាចនឹងរកមិនឃើញមូលហេតុពិតប្រាកដដែលនាំឲ្យមានការបាត់ជើងហោះហើររបស់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ីលេខ៣៧០នោះទេ។
សេចក្តីអត្ថាធិប្បាយនៅថ្ងៃពុធនេះ កើតមានឡើង២៥ថ្ងៃបន្ទាប់ពីយន្តហោះម៉ាក្ស Boing 777 បានបាត់នៅពេលធ្វើហោះពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំងដោយមានមនុស្ស២៣៩នាក់ស្ថិតនៅលើនោះ។
ការរុករកកម្ទេចបាក់បែកជាអន្តរជាតិមួយក្នុងមហាសមុទ្រឥណ្ឌាហើយនឹងការស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មដោយប៉ូលីសម៉ាឡេស៊ី រហូតមកទល់ពេលនេះ គ្មានផ្លែផ្កាអ្វីទេ។
អធិការ Khalid Abu Bakar បាននិយាយថា ពួកអ្នកស៊ើបអង្កេត នៅត្រូវការពេលវេលាកាន់តែច្រើនឡើងថែមទៀតដើម្បីស្វែងរកតម្រុយដោយព្រមានថា ការស៊ើបអង្កេតនោះប្រហែលជាបន្តទៅរហូត។
លោក Khalid បាននិយាយថា ប៉ូលិសបានបន្តផ្តោតលើលទ្ធភាពនៃការប្លន់យន្តហោះ ការបំផ្លិចបំផ្លាញដោយចេតនា និងបញ្ហាផ្ទាល់ខ្លួនរបស់មនុស្សស្ថិតនៅលើយន្តហោះនោះ៕
សូមចូលទៅគេហទំព័រពិសេសអំពីរឿងនេះ ដោយចុចត្រង់នេះ។