ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយដី​កម្រិត ៥,១ បាន​កើតឡើង​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក


នេះ​ជា​ផែនទី​ចង្អុល​បង្ហាញ​ពី​ការ​រញ្ជួយដី​នៅ​ក្នុង​ក្រុង Sparta រដ្ឋ North Carolina កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
នេះ​ជា​ផែនទី​ចង្អុល​បង្ហាញ​ពី​ការ​រញ្ជួយដី​នៅ​ក្នុង​ក្រុង Sparta រដ្ឋ North Carolina កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​និយាយ​ថា គ្រោះ​រញ្ជួយ​ដី​មួយ ដែល​មាន​កម្រិត​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជាង ១០០ ឆ្នាំ​មក​នេះ បាន​កើត​ឡើង​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដែល​បាន​ធ្វើ​ឱ្យ​រង្គើ​លំនៅឋាន និង​អគារ​នានា។

មជ្ឈមណ្ឌល​ជាតិ​ពិនិត្យ​អាកាសធាតុនៅ​ទីក្រុង Greenville រដ្ឋ​ South Carolina បាន​ឱ្យដឹង​ថា គ្រោះ​រញ្ជួយដី​កម្រិត ៥,១ កើតឡើង​កាល​ពី​ម៉ោង ៨:០៧ នាទី​ព្រឹក បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​តូចៗ​មួយ​ចំនួន​កើតឡើង​ប៉ុន្មាន​ម៉ោង​មុន​នេះ។

មិន​មាន​សេចក្ដីរាយការណ៍​ភ្លាមៗ​ថាគ្រោះ​រញ្ជួយ​ដី​នេះ​បង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ ឬ​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួសនោះ​ទេ។ ​

នេះ​គឺ​ជា​គ្រោះរញ្ជួយដី​ខ្លាំង​បំផុត​ដែល​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ​នេះ ចាប់​តាំង​ពី​ឆ្នាំ ១៩១៦ មក ដែល​នៅ​ពេល​នោះ​គ្រោះរញ្ជួយដីកម្រិត ៥,៥ បាន​កើតឡើង​នៅ​ក្បែរ​តំបន់ Skyland ក្នុង​រដ្ឋ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ជាតិ​ពិនិត្យ​អាកាសធាតុ៕

XS
SM
MD
LG