ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រញ្ជួយ​ផែនដី​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​វិធានការ​នៅ​ឃ្លាត​ពី​គ្នា


រូបឯកសារ៖ ទាហាន​អ៊ីរ៉ង់​ក្នុង​សម្លៀក​បំពាក់​ការពារ បាញ់​ថ្នាំ​សម្លាប់​មេរោគកូវីដ១៩ នៅ​ទីក្រុង​តេហេរ៉ង់ កាល​ពី​ខែ​មេសា។
រូបឯកសារ៖ ទាហាន​អ៊ីរ៉ង់​ក្នុង​សម្លៀក​បំពាក់​ការពារ បាញ់​ថ្នាំ​សម្លាប់​មេរោគកូវីដ១៩ នៅ​ទីក្រុង​តេហេរ៉ង់ កាល​ពី​ខែ​មេសា។

រញ្ជួយ​ផែនដី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ខិត​ខំ​របស់​អ៊ីរ៉ង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា។ មនុស្ស​រាប់​ពាន់​នាក់​ បាន​ចេញ​មក​តាម​ផ្ទះ​នានា​នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ដោយ​មិន​គោរព​វិធានការនៅ​ឆ្ងាយ​ពី​គ្នា​ដែល​ធ្វើ​ឡើង​ដើម្បី​រារាំង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

មនុស្ស​យ៉ាង​ហោច​ណាស់ ២ នាក់​ បាន​ត្រូវ​គេរាយការណ៍​ថា​ បាន​ស្លាប់​នៅ​ក្នុង​រញ្ជួយ​ផែនដី​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​នៅ​ក្នុងរដ្ឋធានី។

ប្រទេស​អូស្រ្តាលី​ បាន​ប្រកាស​ផែនការ​វិធានការ ៣ នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ធ្វើ​ការ​បើក​ប្រទេស​ឡើង​វិញ​ជា​បណ្តើរៗ​បន្ទាប់​ពី​ការ​បិទ​ដើម្បី​បញ្ឈប់​ការ​រាល​ដាល​នៃ​វីរុស​នេះ។

នៅ​ពេល​ដែល​រដ្ឋ​នីមួយៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បន្ត​ខិតខំ​ឲ្យ​បាន​ទទួល​ការ​ធ្វើតេស្ត​ជំងឺ​កូវីដ១៩ សម្រាប់​ពល​រដ្ឋ​របស់​ខ្លួន សេត​វិមាន​បាន​ប្រកាស​ថា​ ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក​អនុប្រធានាធិបតី​ Mike Pence​ ឥឡូវ​នេះ​ នឹង​ត្រូវ​ធ្វើ​តេស្ត​ជា​រៀង​រាល់​ថ្ងៃ បន្ទាប់​ពី​ទាហាន​ការពារ​ប្រធានាធិបតី បាន​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​វិជ្ជមាន។ មុន​ពេល​ទាហាន​ការពារ​ប្រធានាធិបតី​នោះ​ ធ្លាក់​ខ្លួន​ឈឺ មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទាំង​២ បាន​ធ្វើ​តេស្ត​ម្តង​ក្នុង​មួយ​សប្តាហ៍។​

សហរដ្ឋ​អាមេរិក​ កំពុង​ប្រវេស​ប្រវាស​នៅ​ថ្ងៃសុក្រ​នេះ​ដើម្បី​បញ្ចេញ​តួលេខ​មនុស្ស​គ្មាន​ការងារ​ធ្វើ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល។ ពួក​សេដ្ឋវិទូ ប៉ាន់​ស្មាន​ថា​ តួលេខ​មនុស្ស​គ្មាន​ការងារ​ធ្វើ ​អាច​មាន​១៦​ភាគ​រយ​ បន្ទាប់​ពី​បាន​បាត់បង់​ការងារ​រាប់​លាន​ដោយសារ​ការ​រាល​ត្បាត​នៃ​មេរោគ​កូរ៉ូណា។

អង្គការ​សុខភាព​ពិភព​លោក បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មនុស្ស​រហូត​ដល់​៤៤​លាន​នាក់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក អាច​មាន​មេរោគ​កូរ៉ូណា ហើយ​មនុស្ស​១សែន​៩ម៉ឺន​នាក់​ទៀត​នឹង​ស្លាប់ ​ប្រសិន​បើ ​វីរុស​នោះ​មិន​ត្រូវ​បាន​រាំង​ខ្ទប់​ទេ​នោះ៕

XS
SM
MD
LG