សមាជិកសភាជាយូរមកហើយរបស់រដ្ឋ Iowa លោក Steve King ដែលត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋនៅរដ្ឋធានីវ៉ាស៊ីនតោនដកអំណាច ក្រោយពីលោកបានមានប្រសាសន៍ជាច្រើនដែលមានលក្ខណៈរើសអើងជាតិសាសន៍និងប្រឆាំងនឹងជនអន្តោប្រវេសន៍បានចាញ់នៅក្នុងការក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ។
អ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋនៅជនបទរដ្ឋ Iowa បានទម្លាក់លោក King ដោយបោះឆ្នោតឲ្យគួប្រជែងលោកគឺលោក Randy Feenstra សមាជិកនៃព្រឹទ្ធសភារដ្ឋ Iowa ធ្វើជាបេក្ខជនគណបក្សដើម្បីប្រកួតដណ្តើមកៅអីរបស់រដ្ឋនេះជាមួយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិកនៅខែវិច្ឆិកា។
លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានសរសេរសារតាម Twitter អបអរជ័យជម្នះបេក្ខភាពរបស់លោក Randy Feenstra ដែរ។
កាលពីថ្ងៃអង្គារ អ្នកបោះឆ្នោតបានចូលរួមបោះឆ្នោតបឋមរបស់គណបក្សក្នុងរដ្ឋចំនួន៨ព្រមទាំងរដ្ឋធានីវ៉ាស៊ីនតោន ដោយក្នុងនោះរដ្ឋ៤បានពន្យារការបោះឆ្នោតក្នុងពេលកន្លងមកដោយសារការគំរាមពីជំងឺរាតត្បាតកូវីដ១៩។ ការបោះឆ្នោតបឋមនេះក៏បានប្រព្រឹត្តធ្វើក្នុងអំឡុងមានអត្រាអត់ការងារខ្ពស់នៅសហរដ្ឋអាមេរិកដោយសារវិបត្តិកូវីដ១៩និងបាតុកម្មដោយសារការស្លាប់របស់ពលរដ្ឋស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិសស្បែកស៕