ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

០៥:១៩ ៧.១១.២០១៩

រដ្ឋាភិបាលត្រៀមកម្លាំងចម្រុះនៅតាមព្រំដែនដើម្បីទប់ទល់ការមកដល់របស់លោក សម រង្ស៊ី

កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ កម្លាំង​ចម្រុះ​បាន​ចាប់​ផ្តើម​យាមកាម​នៅ​ទីតាំង​ក្បែរ​ព្រំដែន​ប្រទេសថៃនិង​ច្រក​ព្រំដែន​តូចៗ ក៏​ដូចជា​ខ្សែ​បន្ទាត់​ព្រំដែន​នានា​ ដើម្បី​ត្រៀមទប់​ទល់​នឹង​ការ​មក​ដល់​របស់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង មន្រ្តី​ជាន់​ខ្ពស់​របស់គណបក្សនិង​អ្នក​គាំទ្រ។

នៅ​តាម​ព្រំដែន ដូច​ជា​នៅ​ច្រកជាំ​ស្រងាំ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ ក្បែរ​ផ្នូរ​ប៉ុល ពត ​តាម​ភ្នំ​ដងរ៉ែក កម្លាំង​ចម្រុះ​ប្រហែល​១០០នាក់ រួម​មាន​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន បាន​ឈរ​ជើង​នៅ​ទីនោះ​រួច​ជា​ស្រេច។ ចំណែក​នៅ​តាម​ព្រៃ ដែល​អាច​ឆ្លង​កាត់​បាន ក៏​ត្រូវបាន​យាមកាម​ផង​ដែរ។

អានអត្ថបទទាំងស្រុង

០៥:២២ ៧.១១.២០១៩

លោក សម រង្ស៊ី ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍

អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា លោក សម រង្ស៊ី ​និយាយ​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ឬ​ការ​ស្លាប់ នៅ​ពេល​ដែល​លោក​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ទម្លាក់​លោក ហ៊ុន សែន ​មេដឹកនាំ​យូរ​អង្វែង​របស់​កម្ពុជា​ពី​តំណែង។

លោក សម រង្ស៊ី ដែល​ជា​សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ថា លោក​សង្ឃឹម​ថា ផែនការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​នាំ​ឲ្យ​មាន​ចលនា​រើ​បម្រាស់​ដ៏​ធំ​មួយ​ពី​សំណាក់​ប្រជាជន​ដោយ​អហិង្សា ដើម្បី​បង្ខំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​រដ្ឋធានី ប្រ៊ុចសែល​ថា៖ «ខ្ញុំ​រំពឹង​ថា នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​មួយ ដែល​មាន​ន័យ​ថា នឹង​បញ្ចប់​របប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​របប​ផ្ដាច់ការ​ដ៏​សាហាវ​ឃោរឃៅ​មួយ។

អានអត្ថបទទាំងស្រុង

០៥:២៩ ៧.១១.២០១៩

នាយក​រដ្ឋមន្រ្តី​ថៃ​ប្រកាស​មិន​ឲ្យលោក សម រង្ស៊ី ​ឆ្លង​កាត់​ថៃ​ដើម្បី​ចូល​កម្ពុជា​នោះ​ទេ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្សី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​កម្ពុជា​ប្រើប្រាស់​ប្រទេស​ថៃ​ជា​ទីកន្លែង​សម្រាប់​សកម្ម​តវ៉ា​ប្រឆាំង​ណាមួយនោះ​ទេ។

លោក​ ប្រាយុទ្ធ ថ្លែងបែប​នេះ មួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពី​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែលប្រកាស​ត្រៀម​ចូល​កម្ពុជា​វិញ បាន​បង្ហោះ​ជា​សាធារណៈ​នូវ​លិខិត​ដែល​លោក​ស្នើ​ទៅ​លោក ប្រាយុទ្ធ ​សុំអនុញ្ញាតឆ្លងកាត់ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​ ដើម្បី​ធ្វើ​ដំណើរ​មក​កម្ពុជា​ នៅ​ថ្ងៃ​សៅរ៍​នេះ។

អានអត្ថបទទាំងស្រុង

០៥:៣៥ ៧.១១.២០១៩

លោក សម រង្ស៊ី នៅ​តែ​ប្ដេជ្ញា​ធ្វើ​មាតុភូមិនិវត្តន៍​ ទោះ​រដ្ឋាភិបាល​ថៃ​បដិសេធ​មិន​ឲ្យ​ឆ្លងកាត់

បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​លោក ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​ចូល​មក​កម្ពុជា លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP តាមរយៈ​ទូរស័ព្ទ​ពី​ទីក្រុង ប៉ារីស ថា លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​គោលជំហរ​របស់​រដ្ឋាភិបាល​ថៃ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​មិន​ចុះចាញ់​នោះ​ទេ។ ខ្ញុំ​នឹង​ព្យាយាម​រហូត​ដល់​នាទី​ចុងក្រោយ។ ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​គួរ​គាំទ្រ​លោក ហ៊ុន សែន នោះ​ទេ។ លោក​គឺ​ជា​មេដឹកនាំ​ផ្ដាច់ការ‍»។

អានអត្ថបទទាំងស្រុង

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG