ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

១២:២៦ ១១.១១.២០១៩

លោក​កឹម សុខា​បង្ហាញ​មុខ​និង​ជួបជាមួយ​អ្នក​ការទូត​នៅ​ថ្ងៃ​ច័ន្ទនេះ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា នេះ លោក កឹម សុខា បានជួប​ជាមួយលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ដែល​នេះ​ជា​ការ​បង្ហាញ​ខ្លួនជា​លើក​ដំបូង​របស់​លោកចំពោះ​អ្នក​សារព័ត៌មាន​ក្រោយ​ពី​តុលាការ​សម្រេច​ដោះលែង​លោក​ពីការ​ឃុំឃាំង​ក្នុង​ផ្ទះដោយ​បន្ត​មាន​ការ​រឹតត្បឹត​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ លោក​ កឹម​ សុខា នឹង​គ្រោង​ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកលោក Patrick Murphy ទៀត​នៅ​រសៀលថ្ងៃ​ច័ន្ទ​នេះ។

ចុច​អាន​ព័ត៌មាន​លម្អិត

១៥:០២ ១០.១១.២០១៩

នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ដែរ លោក​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក Patrick Murphy និង​ស្ថានទូត​សហរដ្ឋអាមេរិក​ ក៏​បាន​ចេញ​ប្រតិកម្មបន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ ដោយ​ចាត់​ទុកការ​បន្ធូរបន្ថយការ​រឹត​ត្បឹត​ចំពោះ​លោក​កឹម សុខា​ ​ថា​ជា​ជំហាន​ទៅ​មុខ ប៉ុន្តែ​ក៏​បាន​អំពាវនាវ​ឲ្យអាជ្ញាធរ​កម្ពុជា​«ស្តារ​ឡើង​វិញ​ទាំង​ស្រុង​នូវសេរីភាព​និង​សិទ្ធិ​នយោបាយ​»​របស់​មេដឹកនាំនៃគណបក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​រូប​នេះ។​

១៤:៣៩ ១០.១១.២០១៩

ក្រោយ​ពី​តុលាការ​បានចេញ​ដីកានៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក កឹម សុខា រួច​ពីការ​ជាប់​ឃុំឃាង​ក្នុង​ផ្ទះ ដោយ​ជាប់​លក្ខខណ្ឌ​ផ្សេង​ទៀត លោក កឹម សុខា បាន​សរសេរ​សារ​តាម​ហ្វេសប៊ុក​ ដោយ​បញ្ជាក់ថា​ «សេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខ័ណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។»

១៣:៤៨ ១០.១១.២០១៩

បទ​សម្ភាសន៍​ VOA ជាមួយ​មេធាវី​លោក​កឹម សុខា​អំពី​អត្ថន័យ​នៃដីកា​តុលាការ​នៅ​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​វិច្ឆិកា ​ភ្លាមៗ​ក្រោយ​ការ​ចេញ​ដីកា​នេះ៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG