- ដោយ ម៉ែន គឹមសេង
កម្ពុជាបរាជ័យក្នុងការសុំឥណ្ឌូនេស៊ីឲ្យចាប់ខ្លួនលោកស្រី មូរ សុខហួរ
អ្នកការទូតកម្ពុជាបានខិតខំប្រឹងប្រែងដោយមិនបានជោគជ័យក្នុងការទាមទារឱ្យប្រទេសឥណ្ឌូនេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំមួយរូបនៃគណបក្សប្រឆាំងនិងបានបរាជ័យក្នុងការរារាំងមិនឱ្យលោកស្រីថ្លែងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីបានចូលទៅអន្តរាគមន៍ដោយផ្ទាល់ខ្លួនដោយមិនមានការអញ្ជើញដើម្បីបញ្ឈប់សន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ JS. Luwansa នៅក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃពុធដែលរៀបចំឡើងសម្រាប់លោកស្រី មូរ សុខហួរ ដោយសារតែលោកចាត់ទុកថាធ្វើឡើងដោយខុសច្បាប់។
លោកស្រី មូរ សុខហួរបានបញ្ជាក់ប្រាប់ VOA ថា លោក ហោ ណាំបូរ៉ា បានមកប្រាប់លោកស្រីនៅមុនពេលសន្និសីទសារព័ត៌មានថា នឹងមានប៉ូលិសកម្ពុជាមកចាប់ដូច្នេះលោកស្រីមិនត្រូវថ្លែងអ្វីទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកសម រង្ស៊ី និងសមាជិកគណបក្សផ្សេងៗទៀត ដែលបាននិរទេសក្រៅប្រទេស វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។
អាជ្ញាធរម៉ាឡេស៊ីបានចាប់និងឃុំខ្លួនលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចូលក្នុងប្រទេសរបស់ខ្លួននោះទេ។ លោកថ្លែងដូច្នេះ សំដៅលើលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សប្រឆាំងមួយនេះ ដែលមានសញ្ជាតិអាមេរិក។ លោកបានបន្ថែមថា ប្រទេសទាំងនេះមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។