ភ្នំពេញ —
សហមេធាវីអន្តរជាតិរបស់ជនជាប់ចោទខៀវ សំផន បានប្រកាសថា កូនក្តីរបស់ខ្លួនមានសុខភាពរឹងមាំអាចបន្តឈរក្នុងសវនាការកាត់ទោសតទៅទៀត។
លោកអាទួ វែកិន(Arthur Verken) បាននិយាយនៅក្នុងសវនាការស្តីពីវិសាលភាពនៃការជំនុំជម្រះសំណុំរឿង០០២វគ្គទី២កាលពីថ្ងៃអង្គារថាខៀវ សំផន មិនទាន់ជិតស្លាប់ទេ។
«លោកខៀវ សំផន សុខសប្បាយទេ។គាត់មិនទាន់ជិតស្លាប់នោះឡើយ។គាត់នៅទីនេះ។គាត់នៅមានសុខភាពល្អទេ»។
ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនឹងឈានចូលអាយុ៨៣ឆ្នាំនៅខែកក្កដាខាងមុខនេះ។
សេចក្តីថ្លែងការណ៍របស់លោកមេធាវីអាទួ វែកិន ដោយប្រៀបធៀបបញ្ហាសុខភាពរបស់កូនក្តីខ្លួនទៅនឹងសុខភាពរបស់ជនជាប់ចោទនួន ជា ដែលជាអតីតប្រធានសភាខ្មែរក្រហមនិងជាបងធំទី២បន្ទាប់ពីប៉ុល ពត។
«នៅក្នុងនេះព្រះប្រទានជីវិតដល់គាត់ហើយគាត់ចង់ទទួលការកាត់ទោសដោយត្រឹមត្រូវតាមគោលការណ៍ច្បាប់»។
ខៀវ សំផន ធ្លាប់មានសម្ពាធឈាមឡើងខ្ពស់ហើយដែលធ្វើឲ្យគាត់ត្រូវគេបញ្ជូនចូលមន្ទីរពេទ្យកាល់មែតជាបន្ទាន់។
ក្រោយពីពេលនោះមកជនជាប់ចោទរូបនេះមានអាការៈប្រទាញរាងកាយបន្តិចនិងធ្វើឲ្យគាត់ផ្លាស់ប្តូរសំឡេងនិយាយបន្តិច។
លោកគង់ សំអុន សហមេធាវីកម្ពុជារបស់ខៀវ សំផន បញ្ជាក់ថាជំងឺលើសឈាមនោះស្ថិតក្រោមការគ្រប់គ្រងបានរបស់ក្រុមគ្រូពេទ្យនៃសាលាក្តីខ្មែរក្រហម។
«សុខភាពរបស់គាត់អត់មានអីទេ។គ្រាន់តែគាត់ធ្លាប់ផ្តាសាយធម្មតាកាលពីជាងមួយខែមុននេះពេលដែលមានការប្តូរអាកាសធាតុប៉ុន្តែឲ្យមានជំងឺធ្ងន់ធ្ងរដែលអាចធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់គឺអត់មានទេ។ដូចលោកបានឃើញហើយ គាត់តែងតែចូលរួមសវនាការគ្រប់លើកទាំងអស់មិនដែលខានទេ»។
ជាការពិតខៀវ សំផន គឺជាជនជាប់ចោទតែម្នាក់គត់ដែលមានសុខភាពមាំទាំក្នុងចំណោមជនជាប់ចោទទាំងបួននាក់ក្នុងសំណុំរឿង០០២។អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហមនិងជាមេដឹកនាំខ្មែរក្រហមដែលមានអំណាចខ្ពស់លំដាប់ទី៣បានស្លាប់កាលពីខែមិនា ឆ្នាំ២០១៣នៅអាយុ៨៧ឆ្នាំ។រីឯប្រពន្ធរបស់គាត់អៀង ធីរិទ្ធ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកើតជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរហើយត្រូវដោះលែងឲ្យស្ថិតនៅក្រៅមន្ទីរឃុំឃាំងកាលពីខែធ្នូឆ្នាំ២០១២។ដោយឡែកជនជាប់ចោទនួន ជា អាយុ៨៧ឆ្នាំមិនអាចចូលរួមសវនាការដោយផ្ទាល់បានទេដោយសារបញ្ហាសុខភាព។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់បន្ថែមថាខៀវ សំផន នៅមានសុខភាពល្អ។
«យើងឃើញថាលោកខៀវ សំផនបានចូលរួមសវនាការជាប្រចាំដោយសារគាត់មានសុខភាពល្អប្រសើរជាងស្ថានភាពសុខភាពរបស់លោកនួន ជា»។
ខៀវ សំផននិងនួន ជា ជាប់ចោទពីឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ជនជាប់ចោទទាំងពីរត្រូវចាប់ខ្លួនកាលពីចុងឆ្នាំ២០០៧ពោលគឺនួន ជានិងខៀវ សំផន ស្ថិតក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជិត៧ឆ្នាំហើយ៕