ភ្នំពេញ —
សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមនៅថ្ងៃច័ន្ទនេះនៅតែបន្តទទូចឲ្យអង្គជំនុំជម្រះសាលាដំបូងចាប់ផ្តើមការកាត់ទោសសំណុំរឿង០០២វគ្គទី២ឲ្យបានឆាប់នៅដើមឆ្នាំក្រោយនេះដោយព្រួយបារម្ភអំពីការពន្យាពេលវេលាកាត់ទោសកាន់តែយូរបន្ថែមទៀតនៅពេលដែលជនជាប់ចោទកាន់តែចាស់ជរា។
ការទាមទារនេះធ្វើឡើងបួនថ្ងៃប៉ុណ្ណោះក្រោយពីអង្គជំនុំជម្រះសាលាដំបូងបានសម្រេចថា នឹងមិនបង្កើតអង្គជំនុំជម្រះថ្មីសម្រាប់ការកាត់ក្តីវគ្គទី២នៃសំណុំរឿង០០២ទេមូលហេតុដោយសារតែសាលាដំបូងយល់ថាការកាត់ក្តីដោយក្រុមចៅក្រមថ្មីមួយក្រុមទៀតនោះនឹងមិនចំណេញពេលនោះទេហើយសាលាដំបូងអះអាងថា ខ្លួនមិនអាចធ្វើការកាត់សេចក្តីវគ្គថ្មីបានទេនៅពេលដែលខ្លួនកំពុងសរសេរសាលក្រមនោះ។
លោកសហព្រះរាជអាជ្ញាអន្តរជាតិនីកូឡាស គុមជាន (Nicolas Koumjian) បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៨ជាមួយដើមបណ្តឹងរដ្ឋប្បវេណីក្នុងទីក្រុងភ្នំពេញថាតាមបទពិសោធន៍របស់លោកជាង៤០ឆ្នាំក្នុងវិស័យតុលាការ ពុំមានហេតុផលផ្លូវច្បាប់ណាមួយដែលថាលុះណាតែមានសាលក្រមសិនទើបអាចដំណើរការកាត់ក្តីបន្តទៀតបាននោះ។
«មុននឹងការកាត់ទោសវគ្គទី២ចាប់ផ្តើម យើងមិនចង់ស្ថិតនៅក្នុងស្ថានភាពដែលរហូតដល់ខែសីហា ឬខែកញ្ញា ដែលនៅពេលនោះយើងឃើញចៅក្រមចាប់ផ្តើមចាកចេញហើយយើងចាប់ផ្តើមរកចៅក្រមថ្មី។យើងមិនត្រូវចាប់ផ្តើមកាត់ក្តីនៅឆ្នាំ២០១៥នោះទេ»។
មានប្រជាពលរដ្ឋអ្នករងគ្រោះដោយរបបខ្មែរក្រហមដែលមានវ័យចាស់ៗដែលជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន២០០នាក់បានជួបជុំគ្នាក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ។ពួកគាត់មកពីរាជធានីនិងខេត្តចំនួនប្រាំបីគឺខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងរាជធានីភ្នំពេញ។
លោកសហព្រះរាជអាជ្ញាអាមេរិកាំងដដែលបញ្ជាក់ថាការកាត់ទោសវគ្គបន្តនឹងត្រូវផ្តោតលើឧក្រិដ្ឋកម្មនៃមន្ទីរសន្តិសុខនានាដែលមានចំនួនជិត២០០នៅក្នុងរបបខ្មែរក្រហមរាប់បញ្ចូលទាំងឧក្រិដ្ឋកម្មក្នុងគុកទួលស្លែងផងដែរ។ ការកាត់ទោសលើឧក្រិដ្ឋកម្មនៅតាមសហករណ៍ លើការរៀបការដោយបង្ខំ រួមទាំងត្រូវកាត់ទោសលើការប៉ុនប៉ងសម្លាប់ផ្តាច់ពូជខ្មែរអ៊ីស្លាមនិងជនជាតិវៀតណាមទាក់ទងនឹងបទប្រល័យពូជសាសន៍។
កាលពីខែវិច្ឆិកាអង្គជំនុំជម្រះតុលាការកំពូលបានបង្គាប់ឲ្យអង្គជំនុំជម្រះសាលាដំបូងចាប់ផ្តើមដំណើរការកាត់ទោសសំណុំរឿង០០២វគ្គទី២ជាបន្ទាន់ដោយគ្មានបង្អង់ ដោយសំអាងលើផលប្រយោជន៍«ចាំបាច់សម្រាប់យុត្តិធម៌»។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃសុក្រអង្គជំនុំជម្រះជាន់ទាបនេះបានបញ្ជាក់ថាខ្លួននឹងចេញផែនការការងារមួយក្នុងពេលឆាប់ៗនេះ។
អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងចេញសាលក្រមលើការកាត់ក្តីសំណុំរឿង០០២វគ្គទី១នៅពាក់កណ្តាលឆ្នាំ២០១៤ក្រោយពីបានបញ្ចប់ការកាត់ក្តីកាលពីខែតុលា។
កញ្ញាសុង ឆវ័ន្ត ជំនួយការជាន់ខ្ពស់របស់សហព្រះរាជអាជ្ញាមានប្រសាសន៍ថាការិយាល័យសហព្រះរាជអាជ្ញាបានស្នើដល់សាលាដំបូងឲ្យចាប់ផ្តើមដំណើរការកាត់ក្តីក្នុងអំឡុងខែកុម្ភៈឬខែមិនាឆ្នាំ២០១៤។
«ពេលវេលាដែលរង់ចាំក្នុងអំឡុងពេលប្រកាសសាលក្រមទំរាំនឹងប្រកាសសាលក្រមទៀតវាហាក់ដូចជាយឺតពេលបន្តិច។ដូច្នេះវេលាគួរតែចាប់ផ្តើមជំនុំជម្រះក្នុងពេលជាមួយគ្នានៃពេលសរសេរសាលក្រមហេតុដូច្នេះហើយទើបយើងខ្ញុំបានស្នើសុំឲ្យមានការរៀបចំសវនាការនៅក្នុងអំឡុងពេលខែកុម្ភៈឬខែមិនា»។
ទោះជាបែបនេះក្តីកញ្ញាតំណាងសហព្រះរាជអាជ្ញាបញ្ជាក់ថាការិយាល័យសហព្រះរាជអាជ្ញានឹងគោរពតាមការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងនេះ។
សំណុំរឿង០០២នៅសល់ជនជាប់ចោទចំនួនពីរនាក់គឺនួន ជា អតីតប្រធានសភាខ្មែរក្រហម ដែលគេស្គាល់ថាជាមេមនោគមវិជ្ជានៃរបបនោះនិងខៀវ សំផន អតីតប្រមុខរដ្ឋ។
ជនជាប់ចោទទាំងនេះ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋប្រឆាំងមនុស្សជាតិនិងបទប្រល័យពូជសាសន៍។ បទចោទទាក់ទងនឹងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់។
នួន ជា នៅពេលនេះមានអាយុ៨៧ឆ្នាំ រីឯខៀវ សំផន មានអាយុ៨២ឆ្នាំ។
ប្រជាពលរដ្ឋដែលជាដើមបណ្តឹងរដ្ឋវប្បវេណីដែលបានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះបានទះដៃគាំទ្រការស្នើសុំឲ្យមានការកាត់ទោសឲ្យបានឆាប់។
ក្រុមសហព្រះរាជអាជ្ញាអះអាងថាខ្លួនមិនរំពឹងថាភាពចាស់ជរារបស់ជនជាប់ចោទនឹងអនុញ្ញាតឲ្យមានការកាត់ក្តីសំណុំរឿង០០២វគ្គទី២បានលឿននោះទេ៕