ការមិនចុះសម្រុងគ្នាបានកើតឡើងជាថ្មីជុំវិញការកំណត់វិសាលភាពនៃសំណុំរឿង០០២វគ្គទី២ ដែលជាការកាត់ក្តីបន្តប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ក្នុងសាលាក្តីខ្មែរក្រហម។ ការខ្វែងគំនិតគ្នានេះកើតមានឡើងក្រោយពីអង្គជំនុំជម្រះជាន់ទាបនេះ បានបញ្ចប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី១កាលពីខែតុលាឆ្នាំ២០១៣។ ប៉ុន្តែតុលាការនេះនៅពុំទាន់សម្រេចសាលក្រមនៅឡើយ។
ក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែ មករា ការិយាល័យសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមស្នើឱ្យតុលាការកំណត់វិសាលភាពនៃសំណុំរឿង០០២/០២ ឱ្យនៅត្រឹមតែទីតាំងឧក្រិដ្ឋកម្មចំនួនប្រាំបីប៉ុណ្ណោះ។ ទីតាំងទាំងនោះរួមមានមន្ទីរសន្តិសុខ ស-២១ ការប្រព្រឹត្តលើជនជាតិវៀតណាមនិងជនជាតិចាម សហករណ៍ត្រាំកក់និងមន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល។
សំណើជាលាយលក្ខណ៍អក្សរនេះត្រូវបានគាំទ្រដោយការិយាល័យដើមបណ្តឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះក្នុងលិខិតផ្លូវការដោយឡែករបស់ខ្លួនទៅកាន់អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមនៅថ្ងៃជាមួយគ្នានេះដែរ។ ប៉ុន្តែខាងភាគីដើមបណ្តឹងរដ្ឋប្បវេណីបានស្នើឱ្យពង្រីកវិសាលភាពនៃបទចោទទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងការប្រព្រឹត្តចំពោះពុទ្ធសាសនិក និងបានស្នើឱ្យដាក់បញ្ចូលទីតាំងចំនួនបីនិងបទចោទមួយបន្ថែមទៀតគឺការដ្ឋានទំនប់ត្រពាំងថ្ម មន្ទីរសន្តិសុខភូមិភាគឧត្តរ មន្ទីរសន្តិសុខកោះខ្យង និងការជម្លៀសដោយបង្ខំដំណាក់កាលទី៣។
ប៉ុន្តែការិយាល័យសហមេធាវីការពារនួន ជា នៅថ្ងៃទី ៣១ ខែ មករា ដដែលនេះបានស្នើឱ្យដាក់បញ្ចូលទីតាំងឧក្រិដ្ឋកម្មនិងអង្គហេតុមួយចំនួនផ្សេងពីសំណើរបស់ការិយាល័យសហព្រះរាជអាជ្ញានិងភាគីដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីបង្កើតទ្រឹស្តីការពារខ្លួនឱ្យកូនក្តីរបស់ខ្លួន។ អង្គហេតុនិងទីតាំងដែលស្នើដោយសហមេធាវីការពារនួន ជា រួមមានការចងសម្ព័ន្ធរវាងកងកម្លាំងភូមិភាគពាយព្យនិងបូព៌ាប្រឆាំងនឹងប៉ុល ពត និងនួន ជា និងតួនាទីរបស់រដ្ឋាភិបាលវៀតណាមក្នុងការគាំទ្រការប្រឆាំងក្នុងសម័យខ្មែរក្រហម។ ចំណែកឯបទចោទគឺបទចោទទាំងឡាយណាដែលចោទប្រកាន់ថាបានកើតឡើងនៅភូមិភាគពាយព្យនិងបូព៌ា ការដ្ឋានទំនប់ត្រពាំងថ្ម មន្ទីរសន្តិសុខវត្តគិរីរម្យ គោលការណ៍បោះសម្អាតផ្ទៃក្នុងដែលចោទប្រកាន់ និងការជម្លៀសប្រជាជនដំណាក់កាលទី៣ដែលចោទប្រកាន់។
លោកស្រី ជា លាង សហព្រះរាជអាជ្ញា និងលោក សុន អារុន សហមេធាវីការពារជនជាប់ចោទនួន ជា មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
លោក គង់ សំអុន សហមេធាវីការពារជនជាប់ចោទខៀវ សំផន ថ្លែងថា លោកមិនមានការជំទាស់ចំពោះសំណើកំណត់វិសាលភាពរបស់សហព្រះរាជអាជ្ញាទេ ប៉ុន្តែលោកនឹងបង្ហាញទឡ្ហីករណ៍ពីការគ្មានទោសរបស់កូនក្តីលោក។
«ការចោទប្រកាន់ជាបន្ទុករបស់ព្រះរាជអាជ្ញា អញ្ចឹងខាងសហព្រះរាជអាជ្ញាហ្នឹងគាត់ស្នើទៅតុលាការទៅថារឿងក្តីណា បទចោទណាដែលអាចទម្លាក់ចោលបានអញ្ចឹងគាត់លើកទៅ។ ចំពោះយើងៗ មានជំហរថា ការកំណត់ទៅលើបទល្មើសផ្សេងៗ ដែលចោទប្រកាន់លើលោក ខៀវ សំផន យើងមានទ្រឹស្តីថា លោក ខៀវ សំផនមិនបានជាប់ពាក់ព័ន្ធនឹងអំពើល្មើសទាំងអស់ហ្នឹងទេ។ ដូច្នេះការចោទប្រកាន់ជាការជំទាស់របស់យើងទាំងអស់»។
បទចោទដែលស្នើដោយការិយាល័យសហព្រះរាជអាជ្ញាប្រឆាំងនឹងនួន ជា និងខៀវ សំផន នាពេលកន្លងមករួមមានរាល់បទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងក្រុមគោលដៅនីមួយៗ ឧក្រិដ្ឋកម្មភេទ ការរៀបការដោយបង្ខំនិងរំលោភក្នុងរបបខ្មែរក្រហម។
លោក ឡុង បញ្ញាវុធ ប្រធានគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជាបានគាំទ្រការកំណត់វិសាលភាពរបស់ការិយាល័យសហព្រះរាជអាជ្ញា ដើម្បីពន្លឿននីតិវិធីនិងដើម្បីឆ្លើយតបនឹងបញ្ហាថវិកា និងភាពចាស់ជរារបស់ជនជាប់ចោទ។
«អ្វីដែលព្រះរាជអាជ្ញាបានលើកឡើងនេះជាជំហានមួយល្អ ពីព្រោះយើងមិនអាចជំនុំជម្រះគ្រប់បទល្មើសទាំងអស់ហ្នឹងបានទេ។ ព្រះរាជអាជ្ញាត្រូវជ្រើសរើសលើទីតាំងបទល្មើសដែលខ្លួនយល់ថា មានសារៈប្រយោជន៍ និងដែលអាចតំណាងឱ្យអ្វីដែលអាចកើតឡើងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩»។
សំណុំរឿង០០២មានជនជាប់ចោទចំនួនបួននាក់ ប៉ុន្តែជនជាប់ចោទដែលនៅរស់រានមានជីវិតមានតែ នួន ជា អតីតប្រធានសភាខ្មែរក្រហម ដែលគេស្គាល់ថាជាមេមនោគមវិជ្ជានៃរបបនោះ និងខៀវ សំផន អតីតប្រមុខរដ្ឋ។ ដោយឡែកអៀង សារី បានស្លាប់កាលពីដើមឆ្នាំនេះដោយសារជំងឺនិងវ័យចាស់ជរានិងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំដោយសារជំងឺវង្វេងវង្វាន់។ មកទល់ពេលនេះ កាលបរិច្ឆេទនិងវិសាលភាពនៃសំណុំរឿង០០២/០២ដែលជាសំណុំរឿងវគ្គចុងក្រោយប្រឆាំងនឹងជនជាប់ចោទទាំងពីរនៅតែមិនទាន់បានកំណត់នៅឡើយ៕