វ៉ាស៊ីនតោន៖ ជនរងគ្រោះត្រៀមខ្លួនធ្វើសក្ខីកម្មប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅក្នុងសវនាការសប្តាហ៍ខាងមុខ។
ក្រុមជនរងគ្រោះដែលជាអ្នកដាក់ពាក្យជាដើមបណ្តឹងរដ្ឋប្បវេណីត្រូវគេផ្តល់ឱកាសក្នុងការផ្តល់សក្ខីកម្ម ឬនិយាយអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមទាក់ទងនឹង សំណុំរឿង០០២ វគ្គទី១។ ពួកគេនឹងនិយាយនៅក្នុងសវនាការ៤ថ្ងៃដែលចាប់ ផ្តើមពីថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី៤មិថុនាខាងមុខទាក់ទងនឹងបញ្ហាជម្លៀស ពលរដ្ឋចេញពីលំនៅដ្នានដោយបង្ខំ។ ក្រុមអង្គការជាតិនិងអន្តរជាតិស្វាគមន៍ការវិវត្តន៍នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរួមមួយរបស់អង្គការសិទ្ធិមនុស្សនៅថ្ងៃសុក្រក្នុងប្រទេសបារាំង និងប្រទេសកម្ពុជាគឺអង្គការ FIDH អង្គការសិទ្ធិមនុស្សអាដហុក អង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា ដើមបណ្តឹងរដ្ឋប្បវេណីចំនួន១៣រូប នឹងផ្តល់សក្ខីកម្មអំពីផលប៉ះពាល់ដល់ជីវិតរបស់ពួកគេដែលកើតចេញពីនយោបាយឧក្រិដ្ឋរបស់ខ្មែរក្រហមចំពោះការជម្លៀសពលរដ្ឋដោយបង្ខំ។
លោក Patrick Baudouin ប្រធានកិត្តិយសអង្គការ FIDH បានថ្លែងថា៖
«នេះគឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី។ សវនាការទាំងនេះផ្តល់ឱកាសដល់ដើមបណ្តឹងរដ្ឋប្បវេណីបញ្ចេញសម្លេងរបស់ពួកគេដើម្បីនិយាយអំពីការប៉ះពាល់ផ្លូវកាយ ផ្លូវចិត្ត និងសម្ភារៈដែលកើតចេញពីបទឧក្រិដ្ឋទាំងឡាយចំពោះជីវិតរបស់ពួកគេ និងជីវិតរបស់ក្រុមគ្រួសារពួកគេ»។
លោកធន សារ៉ាយ នាយកនៃអង្គការអាដហុក និងអ្នកស្រីពុង ឈីវកេកនៃអង្គការលីកាដូ បានបន្ទរដែរចំពោះសារៈសំខាន់ដែលសាលាក្តីផ្តល់ឲ្យជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ចេញសម្លេងរបស់ខ្លួន និងធ្វើសក្ខីកម្មប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ នៅក្នុងសវនាការ។
សេចក្តីប្រកាសព័ត៌មានរួមនេះបាននិយាយថា៖
«អង្គការ FIDH អង្គការអាដហុក អង្គការលីកាដូអំពាវនាវឲ្យអង្គជំនុំជម្រះធានាថា ការឈឺចាប់របស់ជនរងគ្រោះត្រូវបានទទួលស្គាល់ក្នុងសាលក្រមស្ថាពរហើយ ជាពិសេសទាក់ទងនឹងសំណង»។
សំណុំរឿង០០២មានអ្នកដាក់ពាក្យប្តឹងជាង៤០០០នាក់។ តែពួកគេតិចតួច ណាស់ដែលមានឱកាសផ្តល់សក្ខីកម្មក្នុងពេលជំនុំជម្រះទោស។
សំណុំរឿង០០២មានជនជាប់ចោទ២នាក់ដែលជាមេដឹកនាំកំពូលនៃរបបខ្មែរ ក្រហមគឺនួន ជា បងធំទី២ និងខៀវ សំផន ដែលជាប្រមុខរដ្ឋ។ ជនទាំងពីរត្រូវ បានគេចោទប្រកាន់ពីបទឧក្រិដ្ឋសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទាក់ទងនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩៕