ភ្នំពេញ —
ការិយាល័យសហព្រះរាជអាជ្ញាដាក់ពាក្យបណ្តឹង សារទុក្ខទៅតុលាការកំពូលកាលពីថ្ងៃសុក្រ ប្រឆាំងសេចក្តីសម្រេចរបស់សាលាដំបូងដែលមិនព្រមបញ្ចូលគុកទួលស្លែងក្នុងសំណុំរឿង០០២។
សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានទទូចជាថ្មីម្តងទៀតឲ្យមានការដាក់បញ្ចូលមន្ទីរសន្តិសុខស២១ ឬដែលគេស្គាល់ថា គុកទួលស្លែងចូលក្នុងសំណុំរឿង០០២/១ក្រោយពីអង្គជំនុំជម្រះសាលាដំបូងបានទាត់ចោលសំណើនេះកាលពីចុងខែមេសា។
សំណើនេះធ្វើឡើងក្នុងបណ្តឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលកាលពីថ្ងៃទី១០ ឧសភា ប៉ុន្តែត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។
លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជានិងលោក Andrew Cayley សហព្រះរាជអាជ្ញាអន្តរជាតិបានស្នើនៅក្នុងបណ្តឹងសារទុក្ខនោះឲ្យតុលាការជាន់ខ្ពស់នេះសម្រេចដាក់មន្ទីរស២១ ចូលក្នុងការកាត់ក្តីដំណាក់កាលទី១នៃសំណុំរឿង០០២ ឬ០០២/១និងស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងបើកសវនាការស្តីពីភស្តុតាងដោយគ្មានអូសបន្លាយពេលវេលា។
បន្ថែមពីនោះទៀត សហព្រះរាជអាជ្ញាទាំងពីរបានទទូចឲ្យអង្គជំនុំជម្រះតុលាការកំពូលពិចារណាលើបណ្តឹងសារទុក្ខនេះជាការប្រញ៉ាប់។
កាលពីថ្ងៃទី២៩ខែមិនា លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានប្រកាសនៅក្នុងសេចក្តីសម្រេចមួយលើការបំបែកនីតិវិធីកាត់ទោសក្នុងសំណុំរឿង០០២ ដែលកំពុងដំណើរការនេះដោយបានកំណត់វិសាលភាពនៃការកាត់ទោសដំណាក់កាលទី១ក្នុងសំណុំរឿង០០២នេះត្រឹមតែការជម្លៀសជំហានទី១ និងជំហានទី២ និងបញ្ចូលទីតាំងសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃតែប៉ុណ្ណោះ។
លោកស្រីជា លាង និងលោក Andrew Cayley បានអះអាងនៅក្នុងបណ្តឹងសារទុក្ខរបស់ខ្លួនថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសអង្គហេតុនិងអង្គច្បាប់ក្នុងការទាត់ចោលការស្នើសុំឲ្យដាក់បញ្ចូលគុកទួលស្លែងក្នុងការកាត់ទោសដំណាក់កាលទី១នៃសំណុំរឿង០០២នេះ។
សហព្រះរាជអាជ្ញាបានលើកហេតុផលថា ការបញ្ចូលមន្ទីរស ២១ក្នុងការកាត់ក្តីជំហានដំបូងនៃសំណុំរឿងទី១នេះនឹងដាក់បន្ថែមនូវបទល្មើសដែលទាក់ទងនឹងការឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទាសករ ធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងរំលោភផ្លូវភេទ។ បទឧក្រិដ្ឋទាំងនេះដែលបានប្រព្រឹត្តលើក្រុមជាតិសាសន៍ និងជាតិពន្ធ រួមមានជនជាតិវៀតណាម ចាម ចិននិងជនជាតិភាគតិចផ្សេងទៀត។
លោកឡាស អលសិន (Lars Olsen) មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា អង្គជំនុំជម្រះតុលាការកំពូលបានទទួលបណ្តឹងរបស់ក្រុមសហព្រះរាជអាជ្ញារួចហើយ។
«ឥឡូវនេះ អង្គជំនុំជម្រះតុលាការកំពូលមានរយៈពេលបីខែដើម្បីធ្វើសេចក្តីសម្រេចលើបណ្តឹងសារទុក្ខនេះ»។
មន្ទីរស២១គឺជាគុកឧក្រិដ្ឋដ៏ធំបំផុតរបស់ពួកខ្មែរក្រហមខោអាវខ្មៅ។ ជនរងគ្រោះនៅទីនេះយ៉ាងតិច១២៣៨០ត្រូវបានធ្វើទារុណកម្មនិងសម្លាប់ចោល៕