ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ៖ ស.រ.អា និង​វៀតណាម​ឈាន​ចូល​យុគសម័យ​ថ្មី​


Bali'de Sanat Festivali'nde sahne almak için kuliste bekleyen dansçılar
Bali'de Sanat Festivali'nde sahne almak için kuliste bekleyen dansçılar

លោករដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា John Kerry មាន​ប្រសាសន៍​ថា ​ការ​ជា​សះស្បើយ​ដែល​បាន​កើត​មាន​ឡើង​រវាង​ស.រ.អា និង​វៀត​ណាម ​បាន​ចំណាយ​ពេល​មួយ​រយៈ​ហើយ​មិន​បាន​កើត​មាន​ឡើង​ដោយស្រួល​ៗ​សម្រាប់​ភាគី​ណាមួយ​ទេ។

លោក​បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​សុក្រ​នេះ ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​កត់​សម្គាល់​ខួប​លើក​ទី២០​នៃ​ការ​ធ្វើ​ឲ្យ​មានចំណង​ទាក់​ទងខាង​ការ​ទូត​ជា​ប្រក្រតី​ឡើង​វិញរវាង​ប្រទេស​ទាំង​ពីរ។

​នៅ​ឯ​វេទិកា​អង្គការ​សង្គម​ស៊ីវិល​មួយ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា ​បាន​កត់​សម្គាល់​ថា ​វា​បាន​ចំណាយ​ពេល​ពីរ​ទសវត្សរ៍​ដើម្បី​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់​ទង​ជា​ប្រក្រតីឡើង​វិញ។

លោករដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា Kerry បាន​មាន​ប្រសាសន៍​ថា‍ «​វា​បាន​ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល​២០​ឆ្នាំ​ដើម្បី​ធ្វើ​ចលនា​ពី​ការសម្រុះ​សម្រួលឆ្ពោះ​ទៅ​កាន់​ការ​ស្ថាបនា។ចូរគិត​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ឲ្យ​សម្រេច​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​ទៀត‍»។

​ទំនាក់​ទំនង​រវាង​ស.រ.អា និង​វៀត​ណាម​បាន​កាត់ផ្តាច់​អស់​រយៈ​ពេល​៤​ទសវត្សរ៍​នៅ​ពេល​ដែល​សង្គ្រាម​វៀតណាម​ដែល​បាន​អូសបន្លាយ​នោះ ​បាន​មក​ដល់​ទី​បញ្ចប់។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​ស.រ.អា ​និង​វៀត​ណាម ​បាន​បង្កើន​ចំណង​ទាក់​ទង​ខាង​សេដ្ឋ​កិច្ច​ ​ដោយ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​រ​វាង​ប្រទេស​ទាំង​២​មាន​៣៦​ពាន់​លាន​ដុល្លា​កាល​ពី​ឆ្នាំ​ទៅ។

​លោកPham Binh Minh ឧបនាយករដ្ឋ​មន្រ្តីវៀតណាម ​ដែល​បាន​ថ្លែង​នៅ​វេទិកា​នោះ​ដែរ ​បាន​និយាយ​ថា ​លោក​ជឿ​ជាក់​ថា ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG