ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ និង​រុស្ស៊ី​ព្រមព្រៀងស៊ើបអង្កេត​ការ​ប្រើអាវុធគីមី​នៅស៊ីរី

លោក​ John Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា​​និយាយ​ថា ​ស.រ.អា​និង​ប្រទេស​រុស្ស៊ី​បាន​សម្រេច​កិច្ចព្រមព្រៀង​អំពីសេចក្តី​សម្រេច​ចិត្ត​សម្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដែលមាន​គោល​ដៅកំណត់​អត្តសញ្ញាណ​ថា​ តើក្រុម​ណា​មួយ​ដែល​ប្រើអាច​វុធគីមី​ធ្វើការ​វាយ​ប្រហារ​នៅ​ប្រទេស​ស៊ីរី។

លោក​ John Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អានិយាយ​ថា ​ស.រ.អា​និង​ប្រទេស​រុស្ស៊ី​បាន​សម្រេច​កិច្ចព្រមព្រៀង​អំពីសេចក្តី​សម្រេច​ចិត្ត​សម្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដែលមាន​គោល​ដៅកំណត់​អត្តសញ្ញាណ​ថា​ តើក្រុម​ណា​មួយ​ដែល​ប្រើអាច​វុធគីមី​ធ្វើការ​វាយ​ប្រហារ​នៅ​ប្រទេស​ស៊ីរី។

​លោក Kerry ​បាន​ធ្វើ​សេចក្តី​ប្រកាស​ដូច្នេះ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ភ្លាមៗបន្ទាប់​ពី​លោក​បានជួប​ជាមួយ​លោក​ Sergei Lavrov ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​នៅ​ក្នុងកិច្ច​ប្រជុំ​ដោយ​ឡែកនៃ​ជំនួប​កំពូល​តំបន់អាស៊ី​អាគ្នេយ៍។

លោក​ Kerry​និយាយថា ​លោក​ និង​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​ពិភាក្សា​អំពី​ការ​សម្រេច​ចិត្ត​របស់​អ.ស.ប ​ហើយ​ជា​ការ​ពិត​ លោក​ជឿ​ថា ​កិច្ចព្រម​ព្រៀង​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​អំពី​សេចក្តី​សម្រេច​នេះ​ឆាប់ៗ ​ហើយ​ការ​សម្រេច​នេះ​នឹង​នាំ​ឲ្យ​ដំណើរការ​ទទួល​ខុស​ត្រូវ​ដែល​កន្លង​មក​មិន​បាន​ធ្វើ។

​សេចក្តី​សម្រេច​នេះ​ ដែល​អាច​នឹង​ត្រូវបោះ​ឆ្នោត​នៅ​សប្តាហ៍​នេះ​ នឹង​បង្កើត​ក្រុម​ប្រឹក្សា​មួយ​ដើម្បី​ស៊ើប​អង្កេត​ថា ​តើ​អ្នក​ណា​ទទួលខុស​ត្រូវ​ការ​ប្រើ​អាវុធគីមី​ក្នុង​ការវាយ​ប្រហារ​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ីរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG