ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Kerry៖​ ស.រ.អា.​និង​រុស្ស៊ី​អាច​ជួប​ចរចា​គ្នា​អំពី​បញ្ហា​ប្រទេស​ស៊ីរី


លោក John Kerry រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ឯ​វិមាន​រាង​ពងក្រពើ​នៃ​សេតវិមាន​ កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។ រដ្ឋបាល​លោក​បារ៉ាក់​ អូបាម៉ា​ កំពុង​ពិចារណា​ការ​ចរចា​យោធា​ជាមួយ​រុស្ស៊ី​អំពី​បញ្ហា​ប្រទេស​ស៊ីរី។
លោក John Kerry រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ឯ​វិមាន​រាង​ពងក្រពើ​នៃ​សេតវិមាន​ កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។ រដ្ឋបាល​លោក​បារ៉ាក់​ អូបាម៉ា​ កំពុង​ពិចារណា​ការ​ចរចា​យោធា​ជាមួយ​រុស្ស៊ី​អំពី​បញ្ហា​ប្រទេស​ស៊ីរី។

ស.រ.អា.​និយាយ​ថា​ ខ្លួន​កំពុង​ពិចារណា​អំពី​កិច្ចចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ពេល​ដែល​មានក្តី​កង្វល់​កាន់​តែ​ខ្លាំង​អំពី​ការ​បង្កើន​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ និង​ក្តី​កង្វល់​អំពី​គោលបំណងរបស់​អាជ្ញាធរ​វិមាន​ក្រឹមឡាំង​ដែល​ចង់​បញ្ជូនទាហាន​ប្រយុទ្ធ​ទៅ​កាន់​ប្រទេស​ជាតិនៃ​ភូមិភាគ​មជ្ឈឹមបូព៌ា​ដែល​ខ្ទិចខ្ទាំ​ដោយសារ​សង្គ្រាម​មួយ​នេះ។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​John Kerry ​បាន​មានប្រសាសន៍​ថា​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ មាន​ជំនឿ​ថា​ ការ​ពិភាក្សា​បែបនេះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​សារៈសំខាន់ នៅ​ស្រប​ពេល​ដែល​ស.រ.អា.​និង​ពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិក​កំពុង​ស្វះស្វែង​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​មានភាព​ធ្ងន់ធ្ងរ​ឡើងៗ​ និង​លំហូរ​នៃ​ក្រុម​ជន​ភៀសខ្លួន​រាប់​ម៉ឺន​នាក់​ដែល​គេច​ចេញ​ពី​សង្គ្រាម​ស៊ីវិល​នោះហើយ​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ឯ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​លោករដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ Ashton Carter ​បាន​«ធ្វើការ​សន្ទនា​មួយ​ប្រកប​ដោយ​ការ​ស្ថាបនា»​អំពី​បញ្ហា​ប្រទេស​ស៊ីរី​ជាមួយ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី​ Sergei Shoygu។

មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា​ លោក Carter និង​លោក Shoygu បាន​យល់ព្រម​រក្សា​ការ​ទាក់ទង​គ្នា​អំពី​«វិស័យ​ដែល​ស.រ.អា.​និង​ប្រទេសរុស្សី​មានការ​យល់ឃើញ​ដូចគ្នា​និង​វិស័យ​ដែល​ប្រទេស​ទាំងពីរ​មាន​ការ​ខ្វែង​គំនិតគ្នា»។​ លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ដែរ​ថា​ ការ​យក​ជ័យជម្នះ​លើ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ជា​អាទិភាព​កំពូល​ ក៏​ប៉ុន្តែ​គោល​ដៅ​នេះ​ក៏​ត្រូវ​ធ្វើ​ឡើង​អម​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​កាន់​អន្តរកាល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​ដាម៉ាស់​ផងដែរ។

ចំពោះ​ស.រ.អា.​ អន្តរកាល​នយោបាយ​មាន​ន័យ​ថា ​ការ​ចាកចេញ​ពី​តំណែង​របស់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។ ​ប្រទេស​រុស្ស៊ី​គឺជា​សម្ព័ន្ធមិត្ត​គ្មាន​ងាករេ​របស់​ប្រធានាធិបតី​ Assad៕

XS
SM
MD
LG