ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry៖ ចិន និង​រុស្ស៊ី​​ទំនង​​ជា​បាន​អាន​សារ​អេឡិច​ត្រូនិច​របស់​ខ្ញុំ


លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា John Kerry មាន​ប្រសាសន៍​ថា វា​មាន​ទំនោរ​កាន់​តែ​ខ្លាំង​ឡើងថា ​សារ​អេឡិចត្រូនិច​របស់​លោក​​ត្រូវ​បាន​ចិន ​និង​រុស្ស៊ី​អាន។
លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា John Kerry មាន​ប្រសាសន៍​ថា វា​មាន​ទំនោរ​កាន់​តែ​ខ្លាំង​ឡើងថា ​សារ​អេឡិចត្រូនិច​របស់​លោក​​ត្រូវ​បាន​ចិន ​និង​រុស្ស៊ី​អាន។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា John Kerry មាន​ប្រសាសន៍​ថា វា​មាន​ទំនោរ​កាន់​តែ​ខ្លាំង​ឡើងថា ​សារ​អេឡិចត្រូនិច​របស់​លោកត្រូវ​បាន​ចិន ​និង​រុស្ស៊ី​អាន។ ​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ទទួល​រងការ​ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រដ្ឋាភិបាល​ស.រ.អា។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេសបាន​និយាយ​ដូច្នេះ​ នៅពេល​ត្រូវ​បាន​សួរ​អំពី​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុងពេលផ្តល់​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​រសៀល​របស់​ប៉ុស្តិ៍ CBSថា «វា​ទំនង​កាន់​តែ​ខ្លាំង​ណាស់។ ​វា​មិនមែនមិនអាច​កើត​មាន​ឡើង​នោះ​ទេ។ ​យើង​ដឹង​ថា ​ពួកគេ​បាន​វាយ​ប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិកាំង​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ‍»។

នៅពេល​ដែល​សង្កត់​បន្ថែម​ទៀត​លើ​បញ្ហា​នេះ ​អ្នកការទូត​កំពូល​ស.រ.អា​រូប​នេះ​បាន​និយាយ​ថា «វាអាច​ទៅ​រួច។ ខ្ញុំ​ប្រាកដ​ជា​សរសេរ​អំពី​បញ្ហា​នេះ‍»។

ស.រ.អា​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាបន្ត​បន្ទាប់​ទៅ​លើ​រដ្ឋាភិបាល​ខ្លួន និង​អង្គភាព​ពាណិជ្ជកម្ម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។​ ចិន​បាន​បដិសេធ​យ៉ាង​ខ្លាំង​ពី​ការ​ចោទ​ប្រកាន់​នេះ។

ការ​វាយ​ប្រហារតាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ ​បាន​កើត​មាន​ឡើង​នៅដើម​ឆ្នាំ​នេះ ​នៅពេល​ដែល​ពួក​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ការិយាល័យ​រៀប​ចំ​ចាត់​ចែង​បុគ្គលិក​ ហើយ​បាន​លួចទិន្នន័យ​របស់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ជាង​២១​លាន​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG