ជាងពាក់កណ្តាលសតវត្សមកនេះ ក្រុមជនជាតិដើមភាគតិចកាវ៉ែត នៅតាមមាត់ទន្លេសេកុង ក្នុងឃុំសន្តិភាព នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រស់នៅដោយព្យាយាមទប់ទល់និងសម្របខ្លួនតាមការផ្លាស់ប្តូរជាច្រើន ទាំងបរិស្ថានរស់នៅ វប្បធម៌ថ្មី និងការប្រែប្រួលអាកាសធាតុ។
លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសជំនាញអភិបាលកិច្ច បានបកស្រាយអំពីមេរៀនដែលគេអាចដកស្រង់ពីសោកនាដកម្មលិចទូកស្លាប់សិស្សវ័យជំទង់ ១១ នាក់ នៅកោះចំរើន ស្រុកលើកដែក ខេត្តកណ្ដាល។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ហើយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសភូមាបានគ្របដណ្ដប់របៀបវារៈសំខាន់នៃកិច្ចពិភាក្សារវាងប្រមុខការទូតតំបន់អាស៊ីអគ្នេយ៍មួយនេះ។
ប្រមុខការទូតកម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ដែលមានវត្តមានផ្ទាល់ និងប្រមុខការទូតព្រុយណេ ថៃ និងវៀតណាម ដែលមានវត្តមានតាមអនឡាញ កំពុងចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលធ្វើឡើងនៅខណ្ឌចម្ការមនរាជធានីភ្នំពេញ។ មុនកិច្ចប្រជុំលោក ប្រាក់ សុខុន សម្ដែងការសោកស្ដាយដែលរដ្ឋមន្ត្រីអាស៊ាន១០ប្រទេសនៅមិនជុំគ្នា ខ្វះប្រទេសភូមា តែលោកស្នើឱ្យរដ្ឋសមាជិកសម្ដែងឆន្ទៈនិងកាយវិការស្រុះស្រួលយោគយល់ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានៅក្នុងចង្កោមអង្គការថ្នាក់តំបន់មួយនេះ៕
លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានតេស្ដវិជ្ជមានកូវីដ១៩ នៅរសៀលថ្ងៃពុធ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាប្រធានដឹកនាំនៅសប្ដាហ៍នេះ។
នៅយប់មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវឱ្យអង្គការថ្នាក់តំបន់មួយនេះរួបរួមឯកភាពគ្នានៅចំពេលមានការខ្វែងគំនិតគ្នាមួយចំនួន រួមទាំងបញ្ហាអភិក្រមតំបន់ដើម្បីឆ្លើយតបនឹងវិបត្ត
កិច្ចប្រជុំចង្អៀតនៃប្រមុខការទូតអាស៊ានបានចាប់ផ្ដើមហើយនៅ រាជធានីភ្នំពេញ ជាមួយនឹងការប្រជុំនៃឧត្ដមមន្ត្រី ឬមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃបណ្ដារដ្ឋជាសមាជិក។ របបសឹកភូមាបានបដិសេធការចូលរួម ក្រោយអាស៊ានអនុញ្ញាតឱ្យខ្លួនចូលរួមត្រឹមកម្រិតមន្ត្រីបច្ចេកទេសមិនមែននយោបាយ។ តែយ៉ាងណា មន្ត្រីការទូតកម្រិតបច្ចេកទេសភូមានៃក្រសួងការបរទេសដែលគ្រប់គ្រងដោយរបបសឹក បានត្រូវគេដឹងថាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីកាលពីព្រឹកថ្ងៃពុធដែរ តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំចង្អៀតនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងថ្លែងអំពីរបៀបវារៈគន្លឹះៗនិងគម្រោងសមិទ្ធផលដែលទីក្រុងភ្នំពេញប្រាថ្នាសម្រេចឱ្យបានក្នុងនាមជាប្រធានអង្គការថ្នាក់តំបន់ដ៏សំខាន់មួយនេះ៕
កម្ពុជាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសរបបសឹកមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំការបរទេសអាស៊ាននៅភ្នំពេញនាពាក់កណ្ដាលខែកុម្ភៈនេះឡើយព្រោះរដ្ឋសមាជិកអាស៊ាននៅបន្តខ្វែងគំនិតគ្នា។