ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joko Widodo ស្បថ​ចូល​ជា​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូនេស៊ី


ប្រទេស​ឥណ្ឌូនេស៊ី​មាន​ប្រធានា​ធិបតី​ថ្មី។ លោក Joko Widodo ​បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា។

​លោក​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ឥណ្ឌូនេស៊ី​លើក​ទី​មួយ​ដែល​គ្មាន​ចំណង​ទាក់​ទង​ទៅ​នឹង​ពួក​វេរជន​ខាង​នយោបាយ​និង​យោធា​របស់​ប្រទេស​នោះ។

​លោក​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​ចូល​រួម​ពិធី​នោះ ​ដែល​កំពុង​សង្កត់​ធ្ងន់​ពី​ការ​តាំង​ចិត្ត​របស់​រដ្ឋបាល​លោក​អូបាម៉ា​ដល់​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា ​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​នេះ ​នឹង​ជួប​ជាមួយ​លោក Widodo ហើយ​នឹង​មេដឹកនាំ​អាស៊ី​ផ្សេង​ទៀតខណៈ​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​ដោយ​សង្ឃឹម​នឹង​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ​តួនាទី​ដ៏​សំខាន់នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​លទ្ធិ​អ៊ីស្លាម​ជ្រុលនិយមហើយ​នឹង​ការ​ឃោសនា​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​ដែល​ឥឡូវ​នេះ​ កំពុង​គំរាមកំហែង​ប្រទេស​ស៊ីរី​និងអ៊ីរ៉ាក់។

​លោក Kerry ​មានគម្រោង​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី Najib Razak នាយករដ្ឋ​មន្រ្តី​សិង្ហបូរី Lee Hsien Loong ស្តេច Hassanal Bolkiah ​នៃ​ប្រទេស​ព្រុយណេនិង​ប្រមុខរដ្ឋ​ប្រទេស​ផ្សេងៗ​ទៀត៕

XS
SM
MD
LG