អតីតឧត្តមសេនីយ៍យោធា ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) ដែលបានចាញ់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូនេស៊ី បានសម្រេចចិត្តប្តឹងតវ៉ាលទ្ធផលបោះឆ្នោតទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេស។
ការសម្រេចចិត្តដូច្នេះត្រូវប្រកាសដោយអ្នកនាំពាក្យរបស់លោកនៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីគណៈកម្មការបោះឆ្នោតបានប្រកាសឈ្មោះគូប្រជែងរបស់លោកគឺលោក ចូកូ វីដូដូ (Joko Widodo) ជាអតីតអភិបាលក្រុងចាកាតា ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៩ខែកក្កដា។
លោក ស៊ូប៊ៀនតូ និយាយថា យុទ្ធនាការបោះឆ្នោតរបស់លោកវីដូដូមានការទិញ សន្លឹកឆ្នោតនិងការគៃបន្លំសន្លឹកឆ្នោតដ៏ធំ ហើយនឹងចោទថា គណៈកម្មការ រៀបចំការបោះឆ្នោតមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងការស៊ើបអង្កេតការចោទ ប្រកាន់ទាំងនោះទេ។ ក្រុមអ្នកវិភាគភាគច្រើននិយាយថា ដំណើរការប្តឹងផ្តល់នេះនឹងមិនបានជោគជ័យទេ ក្នុងនីតិវិធីដែលត្រូវចំណាយពេលប្រហែលមួយខែនោះ៕