លោក Jeb Bush អតីតអភិបាលរដ្ឋ Florida និងជាកូនព្រមទាំងជាប្អូនប្រធានាធិបតីស.រ.អ.ពីរនាក់ បានចូលជាផ្លូវការក្នុងការប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦។ លោកជាសមាជិកទី១១នៃគណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងនេះ ដោយទំនងជានឹងមានបេក្ខជនថែមទៀតឈរឈ្មោះក្នុងពេលប៉ុន្មានអាទិត្យខាងមុខនេះ។
នៅក្នុងជួរគណបក្សសាធារណរដ្ឋដែលមានសមាជិកឈរឈ្មោះភាគច្រើនជាពួកអភិរក្សនិយមហើយអំពាវនាវដល់ក្រុមអ្នកបោះឆ្នោតដែលមានទស្សនៈដូចគ្នា លោក Jeb Bush បានបង្ហាញខ្លួនលោកនៅក្នុងវីដេអូមួយថា ជាបេក្ខជនម្នាក់ដែលបានអំពាវនាវដល់ក្រុមអ្នកបោះឆ្នោតក្នុងចំនួនដ៏ច្រើន។
លោក Jeb Bush បាននិយាយនៅក្នុងវីដេអូមួយដែលមានបង្ហាញស្ត្រី ពួកជនអំបូរភាគតិចនិងកុមារវិកលម្នាក់ថា៖ «ជំនឿជាមូលដ្ឋានរបស់ខ្ញុំចាប់ផ្តើមជាមួយការសំអាងថា ពួកជនដែលអាចរងគ្រោះខ្លាំងបំផុតនៅក្នុងសង្គមយើងគួរទទួលការយកចិត្តទុកដាក់មុនគេហើយមិនមែនក្រោយគេទេ។ អ្វីដែលយើងត្រូវការគឺភាពជាអ្នកដឹកនាំថ្មីមួយដែលយកគោលការណ៍អភិរក្សនិយមទៅអនុវត្តដើម្បីឱ្យប្រជារាស្ត្រអាចងើបឈរបាន»។
លោកបានថ្លែងសុន្ទរកថាប្រកាសការឈរឈ្មោះរបស់លោកកាលពីថ្ងៃចន្ទនៅជិតផ្ទះលោកក្នុងក្រុង Miami៕