ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី ​Hillary Clinton​ ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​​​ក្នុង​ការ​បោះឆ្នោត​​ឆ្នាំ២០១៦


រូបថតឯកសារ៖ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ លោកស្រី Hillary Rodham Clinton​ មាន​ប្រសាសន៍​នៅឯ​ព្រឹត្តិការណ៍​មួយ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៥។
រូបថតឯកសារ៖ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ លោកស្រី Hillary Rodham Clinton​ មាន​ប្រសាសន៍​នៅឯ​ព្រឹត្តិការណ៍​មួយ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៥។

លោក​ស្រី​ Hillary Clinton ​នឹង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ស.រ.អា.​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៦។

ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​របស់​លោកស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.​រូប​នេះ បាន​ធ្វើ​ផែនការ​របស់​លោកស្រី​ឱ្យមាន​ភាព​ផ្លូវការ​ដោយ​បាន​ផ្ញើ​អ៊ីម៉ែល​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ទៅ​កាន់​ពួក​អ្នក​ផ្តល់​ប្រាក់កាស​និង​ក្រុម​អ្នក​គាំទ្រ​ដល់​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី​មួយ​របស់​លោក​ស្រី​កាល​ពី​ឆ្នាំ​២០០៨។

នៅ​ពេល​បន្ទាប់​មក​ លោកស្រី Clinton​ បាន​ប្រកាស​ជា​ផ្លូ​វការ​អំពី​យុទ្ធនាការ​របស់​លោកស្រី​ដើម្បី​ឱ្យ​មាន​ការ​តែងតាំង​ជា​បេក្ខនារី​ប្រធានធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​តាម​វីដេអូ​មួយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ ​ប្រភព​នានា​បាន​និយាយ​ថា​ លោក​ស្រី​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​សំខាន់ៗ​ដែល​មានការ​បោះឆ្នោត​មុន​គេ ដោយ​មាន​រួម​បញ្ចូល​រដ្ឋ Iowa ​និង​រដ្ឋ​ New Hampshire។

នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​លើក​ទីពីរ​របស់​លោកស្រី​ Clinton ​ដើម្បី​ឱ្យ​បាន​តំណែង​ប្រធានាធិបតី​ស.រ.អា.​នៅ​ក្រោយ​លោក​ស្រី​ទទួល​បរាជ័យ​ក្នុង​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​លោក​បារ៉ាក់​អូបាម៉ា​បាន​ទទួល​ការ​តែង​តាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​បាន​ឈ្នះ​ឆ្នោត​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកាំង។​

គេ​យល់​ឃើញ​ថា​ លោកស្រី Clinton​ មាន​ការ​គាំទ្រ​ច្រើន​នៅ​លើក​នេះ​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខនារី​ប្រធានាធិបតី​ខាង​គណក្ស​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG