ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត​មកពី​គណបក្ស​សាធារណរដ្ឋឈរឈ្មោះជា​បេក្ខជន​ប្រធានាធិបតី


រូបថតឯសារ៖ សមាជិក​ព្រឹទ្ធសភា​ Lindsey Graham ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​រដ្ឋ Columbia។
រូបថតឯសារ៖ សមាជិក​ព្រឹទ្ធសភា​ Lindsey Graham ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​រដ្ឋ Columbia។

សមាជិក​ម្នាក់​ទៀត​នៃ​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Lindsey Graham ​នៃ​រដ្ឋ​ South Carolina ​ស្ថិត​ផ្នែក​ខាង​ត្បូង​ស.រ.អា.​បាន​និយាយ​ថា ​លោក​ឈរឈ្មោះ​សម្រាប់​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​លោក។​

លោក​ Graham ​ដែល​ជា​អ្នក​រិះគន់​យូរ​មក​ហើយ​ដល់​ការដោះស្រាយ​របស់លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ចំពោះ​ជម្លោះ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​និង​ការ​វិវត្តន៍​ទៅ​មុខ​របស់​ពួក​បះបោរ​រដ្ឋអ៊ីស្លាម​នោះ ​ចូលរួម​ជាមួយ​ពួក​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ច្រើន​នាក់​ទៀត​ក្នុង​ការ​ស្វះស្វែង​ឱ្យ​មាន​ការ​តែង​តាំង​ពី​គណបក្ស​របស់​ពួក​គេ។​ សមាជិក​ព្រឹទ្ធសភា​បីនាក់​ទៀត​ខាងគណបក្ស

សាធារណរដ្ឋ​គឺ​លោក​ Marco Rubio ​នៃ​រដ្ឋ​ Florida ​លោក​ Ted Cruz ​នៃ​រដ្ឋ Texas និង​លោក​ Rand Paul ​នៃ​រដ្ឋ​ kentucky ​បាន​ប្រកាស​បេក្ខភាព​របស់​អស់​លោក​ជាមួយ​បេក្ខជន​ឯទៀតៗ​រួច​ហើយ។

លោក​ Graham ​បាន​និយាយ​ថា ​លោក​នឹង​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​អំពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅថ្ងៃ​ទី​១​ ខែ​មិថុនា ​នៅ​ក្នុង​រដ្ឋ​កំណើត​របស់​លោក​ ក៏​ប៉ុន្តែ​លោក​បាននិយាយ​ប្រាប់​កម្មវិធី​ទូរទស្សន៍ CBS This Morning ​ថា​ «ខ្ញុំ​ឈរ​ឈ្មោះ​ពីព្រោះ​ខ្ញុំ​យល់ថា​ពិភពលោកកំពុង​បែក​បាក់។ ខ្ញុំគិត​ត្រូវ​ច្រើន​ជាង​ខុស​អំពី​គោល​នយោបាយ​ការបរទេស»៕

XS
SM
MD
LG