វ៉ាស៊ីនតោន —
នៅពេលនាយករដ្ឋមន្ត្រីជប៉ុន ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា បានទទួលស្គាល់រដ្ឋាភិបាលថ្មីដែលមានបញ្ហាចម្រូងចម្រាស ហើយសន្យាផ្តល់ ជំនួយថែមទៀតនោះ ក្រុមអ្នកវិភាគអន្តរជាតិមួយចំនួនមានការខកចិត្តខ្លះៗ។ ពួកគេចង់ឲ្យជប៉ុនជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយក្នុងប្រទេស កម្ពុជា។ ក្រុមអ្នកវិភាគខ្លះអះអាងថា ការខកខានក្នុងការដោះស្រាយបញ្ហានេះ គឺដោយសារជប៉ុនត្រូវគិតគូរពីផលប្រយោជន៍ជាតិរបស់ខ្លួន និងការបន្តនយោបាយវែងឆ្ងាយជាមួយកម្ពុជា ជាប្រទេសឬតំបន់ដែលចិនកំពុងមានឥទ្ធិពលដ៏ខ្លាំងក្លានេះ។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកហ្ស៉ីនហ្ស៊ូ អាបេ (Shinzo Abe) ក្នុងប្រទេសកម្ពុជា រួមនឹងការសន្យាផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាថ្មី ដែលកំពុង មានបញ្ហាចម្រូងចម្រាសនោះ ត្រូវគេគិតថាជាការផ្តល់ការទទួលស្គាល់ភាពស្រប ច្បាប់ដល់រដ្ឋាភិបាលថ្មី។ រឿងនេះបានធ្វើឲ្យមានការរិះគន់ខ្លះថា ជប៉ុនមិនបានគិតគូរអំពីរឿងយុត្តិធម៌ទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតដែលធ្វើឲ្យ ជាប់គាំងនយោបាយកម្ពុជានោះទេ។
លោកហ៊្វីល រ៉ប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្សយូមែន រ៉ៃវច ប្រចាំតំបន់អាស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រីស្ស៉ីនហ្ស៊ូ អាបេ និង មន្ត្រីរបស់លោកបានមើលរំលងបញ្ហាសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការ បោះឆ្នោតដែលសហគមន៍អន្តរជាតិដទៃទៀតកំពុងទាមទារ។
«វាជារឿងបាត់បង់ឱកាសសម្រាប់រដ្ឋាភិបាលជប៉ុន ដែលមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលកម្ពុជាដោយសារថា ជាប្រទេសផ្តល់ជំនួយដ៏ធំ ក្នុងការនិយាយនិងក្នុងការទាមទារនូវអ្វីដែលអង្គការជាច្រើន និងសហគមន៍អន្តរជាតិបានអំពាវនាវឲ្យ មានការស៊ើបអង្កេតហ្មត់ចត់មួយលើភាពមិនប្រក្រតីយ៉ាងច្រើនដែលទាក់ទងនឹងការបោះឆ្នោត»។
លោករ៉បប៊ឺតសុនរំឭកថា មានការសរសេរលិខិតនិងរំឭកលោកអាបេឲ្យដឹង មុនដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាអំពីស្ថានការណ៍នយោបាយកម្ពុជាដែលគេរំពឹងថា លោកអាចជួយដោះស្រាយបាន។
លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេបានបំពេញទស្សនកិច្ចពីរថ្ងៃក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែវិច្ឆិកាមុននឹងបំពេញទស្សនកិច្ចក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ នៅក្នុងប្រទេសកម្ពុជាលោកអាបេបានសន្យាផ្តល់ជំនួយដល់ប្រទេសកម្ពុជាហើយនឹងរិត ចំណងកិច្ចសហប្រតិបត្តិការទាក់ទងលើវិស័យជាច្រើនទៀត រួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យជាមួយរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតមួយដែល ក្រុមជំទាស់បានអំពាវនាវមិនឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ផ្តល់ជំនួយ នោះទេ។
ក៏ប៉ុន្តែលោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា ជំហ របស់ជប៉ុនគឺជាការបញ្ជាក់យ៉ាងច្បាស់ថា ជប៉ុនមិនចង់ឲ្យមានការបកស្រាយបែបណាផ្សេងពីនយោបាយជប៉ុនជាមួយនិងកម្ពុជាទេ ហើយជាការបញ្ចប់មន្ទិលសង្ស័យអំពីជំហរជប៉ុន។
លោកថ្លែងដែរថា ការប្រឹងប្រែងណាមួយដើម្បី កាត់ជំនួយសម្រាប់កម្ពុជាខ្លួនឯងមិនមែនជាគំនិតស្នេហាជាតិទេ ក្រៅតែជាការបម្រើ ប្រយោជន៍និងអំណាចខ្លួនឯងផ្ទាល់។លោកបានថ្លែងសំដៅទៅលើគណបក្សជំទាស់។
«គួតែខ្មែរទាំងអស់គ្នាយល់ឃើញថា នយោបាយត្រូវដាក់ដាច់ដោយឡែកអំពីសុខុមាលភាពរបស់មហាជនរបស់យើង។ យើងទាំងអស់គ្នា យើងយល់ ឃើញថា ប្រជាជាតិទើបដើរចេញពីសង្គ្រាម កំពុងតែត្រូវការគ្រប់ជ្រុងទាំងអស់ក្នុងការពង្រឹងស្ថិរភាព ពង្រឹងនយោបាយ ពង្រឹងសមត្ថភាពខ្លួនឯងដើម្បីឲ្យកម្ពុជាអាច រស់បានជាមួយអ្នកជិតខាងដែលជាប្រទេសមានទាំងអំណាច ចំនួនមនុស្ស ទាំង អំណាចសេដ្ឋកិច្ច»។
លោកផៃ ស៊ីផានបានអះអាងថា តាំងពីដើមមក ទោះជាកម្ពុជាធ្លាក់ចូលក្នុងរបប កុំម្មុយនីស្ត និងស្ថិតនៅក្នុងស្ថានការណ៍បែបណាក្តី ជប៉ុននៅតែជួយកម្ពុជាក្នុងការ អភិវឌ្ឍលើវិស័យជាច្រើនដូចដែលសេចក្តីថ្លែងការណ៍រួមក្នុងដំណើរទស្សនកិច្ចលោកអាបេនេះជាដើម។
លោកភីធ័រ តាន់ កែវ (Peter Tan Keo) អ្នកវិភាគនយោបាយម្នាក់ក្នុងប្រទេស អាមេរិក បានអះអាងថា ប្រទេសជាច្រើនរួមទាំងជប៉ុនផង ទទួលស្គាល់ភាពស្របច្បាប់រដ្ឋាភិបាលថ្មី ដែលមានបញ្ហាចម្រូងចម្រាស់នេះ ហើយ ទោះបីជាស.រ.អា.និង សហភាពអឺរ៉ុបនៅទាមទារឲ្យមានការស៊ើបអង្កេតលទ្ធផលនៃការបោះឆ្នោតក្តី។ ជំហរជប៉ុននេះជារឿងមួយដែលបង្ហាញថា កម្ពុជានិងជប៉ុនគិតគូរពីបញ្ហាកែទម្រង់ទៅអនាគតជាជាងបញ្ហាដែលបានកើតមានឡើង។
លោកអះអាងថា រឿង នេះវានឹងបង្កើតជារឿងដែលអាចធ្វើឲ្យមានបញ្ហាដល់ដំណើរការប្រជាធិបតេយ្យ។
«នៅពេលប្រទេសទាំងនោះអបអរសាទររដ្ឋាភិបាលដោយពិតជាគ្មានការព្យាយាមស្វែងរកផ្លូវផ្សេងដើម្បីដោះស្រាយការជាប់គាំងនយោបាយ រឿងនោះនឹងធ្វើឲ្យមានសំណួរយ៉ាងច្រើន ព្រោះនៅពេលពលរដ្ឋចេញទៅបោះឆ្នោត ពួកគេទាមទារឲ្យមានតម្លាភាព ជាពិសេសទាក់ទងទៅនឹងដំណើរការបោះឆ្នោត។ តែវាគ្មានតម្លាភាពទេ។រឿងនេះហើយដែលប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងមានបញ្ហាដល់ដំណើរការរីកចម្រើនផ្នែកប្រជាធិបតេយ្យ»។
លោកចន សៀយូស៊ៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយ សាធារណៈនៃសាកលវិទ្យាល័យ Michigan University បានថ្លែងថាគោលជំហរជប៉ុនជួយដោះសម្ពាធរបស់គណបក្ស ប្រជាជនកម្ពុជាខ្លះ តែក៏ធ្វើឲ្យគណបក្សជំទាស់មិនសប្បាយចិត្តដែរ។ តែលោកបន្ថែមថា ទស្សនកិច្ចលោកអាបេនិងការបន្ថែមជំនួយនេះគឺជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់ជប៉ុនដើម្បីធ្វើទំនាក់ទំនងនយោបាយក្នុងការបង្កើនឥទ្ធិពលនៅ តំបន់អាស៊ីអាគ្នេយ៍ ដែលចិនកំពុងមានឥទ្ធិពលខ្លាំងនោះ។
«ប្រទេសជប៉ុនបានចាត់វិធានការជាច្រើនជំហ៊ានដើម្បីជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា។ តែដូចជាមហាអំណាចខាងក្រៅសឹងតែទាំងអស់ដែរ គឺថា យុទ្ធសាស្ត្រការទូតរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមគ្គុទេសក៍ចម្បងបំផុតក្នុងការគិតគូរអំពីផលប្រយោជន៍ជាតិរបស់ខ្លួន»។
លោកបានអះអាងថា ជប៉ុនមានក្តីបារម្ភពីការរីករាលដាលនៃឥទ្ធិពលចិនក្នុង តំបន់ផងដែរជាពិសេសកម្ពុជាដែលគាំទ្រចិនលើបញ្ហាសមុទ្រភាគខាងត្បូងប្រទេសចិននោះ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្ស សង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាមិនទាន់រកដំណោះ ស្រាយត្រូវគ្នាទេ ចំពោះបញ្ហាវិវាទរឿងបោះឆ្នោតនេះ។ គណបក្សជំទាស់ដែល ពហិការមិនចូលរួមប្រជុំសភា ហើយមិនផ្តល់ភាពស្របច្បាប់ដល់សភានិង រដ្ឋាភិបាល នោះ បានគំរាមធ្វើបាតុកម្មបន្តទៀតជាពិសេសថ្ងៃទី១០ខែធ្នូខាងមុខ បើគ្មានយុត្តិធម៌ក្នុងការស៊ើបអង្កេតការគៃបន្លំសន្លឹកឆ្នោត ហើយភាពមិនប្រក្រីមិនត្រូវបានដោះស្រាយឲ្យបានសមរម្យទេនោះ៕