ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តីក្រសួង​យុត្តិ​ធម៌​អ៊ីស្រាអែល​ថា ​លោក​មាន​ផែនការ​ចោទ​ប្រកាន់​នាយករដ្ឋ​មន្រ្តី​ពី​បទ​​ពុករលួយ


នាយករដ្ឋ​មន្រ្តី Benjamin Netanyahu ថ្លែង​សុន្ទរកថា​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ Jerusalem កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នាយករដ្ឋ​មន្រ្តី Benjamin Netanyahu ថ្លែង​សុន្ទរកថា​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ Jerusalem កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋ​មន្រ្តីក្រសួង​យុត្តិ​ធម៌​អ៊ីស្រាអែល ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ពីគោល​បំណង​របស់​លោក​ដើម្បី​ចោទ​ប្រកាន់​នាយករដ្ឋ​មន្រ្តី Benjamin Netanyahu លើ​បទ​ចោទ​ប្រ កាន់​ពុករលួយ​ជាច្រើន ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អាច​បញ្ចប់​អាជីពនយោបាយ​របស់​លោក Netanyahu។

លោក Avichai Mandelbli​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ប្រកាស​ផែនការ​របស់​លោក​បន្ទាប់​ពីការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​ជាង២ឆ្នាំ។

សេចក្តី​លម្អិត​នោះ ​មិន​បាន​ចេញផ្សាយ​ភ្លាម​ៗ​ទេ ក៏ប៉ុន្តែ ​លោក Mandelbli បាន​និយាយថា ​លោក ​មាន​បំណងសុខចិត្ត​ទទួល​យក​អនុសាសន៍​របស់​ប៉ូលិសឲ្យ​ចោទ​ប្រកាន់​លោក Netanyahu ពី​បទ​ពុករលួយ ​ការរំលោភសេចក្តី​ទុក​ចិត្ត​និង​ការ​លួចបន្លំ។

ដីកា​ណា​មួយ​ប្រឆាំង​នឹង​លោក Netanyahu គឺ​ជាលើក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្តអ៊ី ស្រាអែល​ដែល​នាយក​រដ្ឋ​មន្រ្តី​កំពុងកាន់​ដំណែង​ត្រូវបានរងការ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋ កម្ម។

លោក Netanyahu ដែលចូលរួម​ក្នុង​យុទ្ធនាឃោសនាឈរឈ្មោះ​បោះឆ្នោតដ៏​ក្តៅ​គគុក​ម្តងទៀត បាន​ច្រានចោល​ថា ​លោក​មិនបាន​ធ្វើ​អ្វី​ខុសទេ។

គណបក្ស Likud ដែល​ជា​គណបក្ស​ស្តាំ​និយម​របស់​លោក Netanyahu ​បាន​ច្រាន​ចោល​ដីការនោះ​ថាជា​ការ​ធ្វើ​ទុក​បុកម្នេញ​ខាង​នយោបាយ។

នាយករដ្ឋ​មន្រ្តី Netanyahu ​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​នេះ៕

XS
SM
MD
LG