ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកសភាអ៊ីស្រាអែលបានបោះឆ្នោតរំលាយខ្លួនឯង​​និងរៀបចំការ​បោះ​ឆ្នោត​មុនកាលកំណត់


រូបឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសភាអ៊ីស្រាអែល
រូបឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសភាអ៊ីស្រាអែល

វិបត្តិ​របស់​ក្រុម​ចម្រុះ​ទាក់ទង​នឹង​ច្បាប់​ដែល​ប៉ះពាល់​ដល់​ការ​លើកលែង​កាតព្វកិច្ច​យោធា​​របស់​ជនជាតិ​ជ្វីស្ហ​កាន់សាសនា​តឹងរ៉ឹង​គឺ​ពួក​​ Ultra-Orthodox Jewish​នោះ​បាន​នាំឱ្យ​មាន​ការ​សម្រេច​ចិត្ត​រំលាយ​សភា​នេះ។​

សមាជិក​សភា​អ៊ីស្រាអែល​បាន​បោះឆ្នោត​កាលពី​ថ្ងៃពុធ​ ដើម្បីរំលាយ​សភា​និង​រៀបចំ​ការ​បោះ​ឆ្នោត​ជាសកល​ ​ប្រាំមួយខែមុន​កាល​កំណត់​ ​នៅថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៩។​

សមាជិក​សភា​បាន​បោះឆ្នោត​ដោយមាន​១០២​សំឡេង​ទល់នឹង​២សំឡេង​សម្រេច​រំលាយ​សភា​បន្ទាប់ពី​ពួក​គេមាន​ការ​ព្រមព្រៀង​គ្នាកាល​ពីថ្ងៃ​ចន្ទ​ដោយ​ក្រុម​ចម្រុះ​របស់នាយក​រដ្ឋមន្ត្រី​ Benjamin Netanyahu។

វិបត្តិ​របស់​ក្រុម​ចម្រុះ​ទាក់ទង​នឹង​ច្បាប់​ដែល​ប៉ះពាល់​ដល់​ការ​លើកលែង​កាតព្វកិច្ច​យោធារបស់​ជនជាតិ​ជ្វីស្ហ​កាន់សាសនា​តឹងរ៉ឹង​គឺ​ពួក Ultra-Orthodox Jewish​នោះ​បាន​នាំឱ្យ​មាន​ការ​សម្រេច​ចិត្ត​រំលាយ​សភា​នេះ។​

លោក​ Netanyahu ​ដែល​ដឹកនាំគណ​បក្ស​ Likud ​ស្តាំនិយមបាន​ដឹកនាំ​ដោយសំឡេង​ភាគ​ច្រើន​តិចតូច​គឺ​៦១​សំឡេង​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​សមាជិក​១២០​នាក់។​ ​

ការស្ទាប​ស្ទង់មតិ​បាន​លើក​ឡើង​ថា ​គណបក្ស​របស់​ Netanyahu ​ទំនឹង​ជា​នឹង​ជាប់​បោះឆ្នោត​ឡើង​វិញ។​

ទោះជាយ៉ាងណា​ក៏ដោយ ​ស្ថានភាព​នេះ​នឹងប៉ះពាល់​ដល់​ការ​សម្រេច​ចិត្តនាពេល​ខាងមុខ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌អ៊ីស្រាអែល​អំពីចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​Netanyahu ​ឬ​យ៉ាង​ណា។​ លោក​ Netanyahu ​កំពុង​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​អំពើ​ពុករលួយ​ជាច្រើន ហើយ​ការចោទ​ប្រកាន​់អាច​នឹង​ដាក់​សម្ពាធ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG