ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​និយាយ​ថា​ការ​ឃាត់​កប៉ាល់​ដឹក​ជញ្ជូន​ជា​រឿង​ពាណិជ្ជកម្ម មិន​មែន​ជា​រឿង​នយោបាយ


The VN Maersk Mc-Kinney Moller នាវា​ដឹក​ជញ្ជូន​ដ៏​បំផុត​ក្នុង​លោក​ ទៅ​ដល់​កំពង់​ផែ​ Totterdam កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។
The VN Maersk Mc-Kinney Moller នាវា​ដឹក​ជញ្ជូន​ដ៏​បំផុត​ក្នុង​លោក​ ទៅ​ដល់​កំពង់​ផែ​ Totterdam កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។

រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា ​ការ​ឃាត់​កប៉ាល់​ដឹក​ទំនិញកាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ផ្ទៃ​ទឹក​របស់​អ៊ីរ៉ង់​ជា​បញ្ហា​ផ្លូវច្បាប់​ពាណិជ្ជកម្ម ​មិន​មែនជា​បញ្ហា​ខាង​សន្តិសុខ​ឬ​នយោបាយ​ទេ។

លោក Mohammad Javad Zarif ដែល​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ​កប៉ាល់ឈ្មោះ MV Maersk Tigris ​ដែល​ជា​កប៉ាល់​មាន​ដាក់​ទង់​ជាតិ​ប្រជុំ​កោះ Marshall ​មាន​ការ​ទាក់​ទិន​នៅ​ក្នុង​រឿង​ក្តី​ដ៏​យូរ​អង្វែង​របស់​តុលាការ​អ៊ីរ៉ង់​លើ​ការ​ទាម​ទារ​ឲ្យ​សង​ប្រាក់។

ក្រុម​តំណាង​របស់​កប៉ាល់ Maersk ​ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិដែល​មាន​កប៉ាល់​ដឹក​ជញ្ជូន​អន្តរជាតិ​បាន​និយាយ​ថា ​ពួកគេ​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរអំពី​រឿងក្តី​នេះ។

កប៉ាល់​អ៊ីរ៉ង់​បាន​ស្កាត់​កប៉ាល់ Tigris ​នៅពេល​ដែល​កប៉ាល់​នោះ​បាន​ឆ្លង​ច្រក​សមុទ្រ Hormuz ​បន្ទាប់មក​បាន​បញ្ជា​ឲ្យ​កប៉ាល់​នោះ​ចូល​ក្នុង​ផ្ទៃទឹក​កាន់​តែ​ជ្រៅ​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG