ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​សុំ​ឲ្យ​កូរ៉េ​ខាង​ជើង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ពន្លិច​នាវា​របស់​ខ្លួន


នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាញ់​បង្ហោះ​គ្រាប់​មីស៊ីល​ក្នុង​ការ​ធ្វើ​សមយុទ្ធ​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣។
នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាញ់​បង្ហោះ​គ្រាប់​មីស៊ីល​ក្នុង​ការ​ធ្វើ​សមយុទ្ធ​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​បាន​រាយការណ៍​ថា​កាល​ពី​ថ្ងៃអង្គារប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​អំពាវនាវ​ដល់​កូរ៉េ​ខាង​ជើង​ឱ្យ​ចាត់ «វិធានការ​ទទួល​ខុសត្រូ» ដល់​ការ​បាញ់​ពន្លិច​នាវា​មួយ​គ្រឿង​នៃ​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​កាល​ពី​ខែមីនា​ឆ្នាំ២០១០។​ កាលពី​ពេល​មុន កូរ៉េ​ខាង​ជើង​បាន​ប្រកែក​មិន​ព្រម​សុំ​អភ័យទោស​ដល់​ការ​បាញ់​ពន្លិច​នាវា​នោះ​ទេ​ដោយ​បាន​បដិសេធ​ថា​ខ្លួន​គ្មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​នោះ​ទេ។ ​ក្រុម​អន្តរជាតិ​មួយ​ដឹកនាំ​ដោយ​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​ប្រកាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​បាញ់​គ្រាប់​បែក​ក្នុង​ទឹក​មួយ​ប្រភេទ​ទៅ​លើ​នាវា​កូរ៉េ​ខាង​ត្បូង​នោះ​ដែល​បាន​បណ្តាល​ឱ្យ​ក្រុម​នាវិក​៤៦​នាក់​ស្លាប់។ ​ជា​ការ​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​នោះ កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង​កាលពី​ខែ​ឧសភា​ឆ្នាំ២០១០​ដោយបាន​ហាម​ប្រាម​មិន​ឱ្យមាន​សកម្មភាព​អន្តរកូរ៉េ​សឹង​តែ​ទាំង​អស់​លើកលែង​តែ​សកម្មភាព​នៅ​ក្នុង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ Kaesong៕

XS
SM
MD
LG